ព័ត៌មានអន្តរជាតិ
នាវារបស់រុស្ស៊ី២គ្រឿង នៅសមុទ្រខ្មៅ ត្រូវបានអ៊ុយក្រែនវាយប្រហារដោយប្រើទូកគ្មានមនុស្សបើក
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅថ្ងៃអង្គារថា ទូកគ្មានមនុស្សបើកនៅសមុទ្ររបស់អ៊ុយក្រែន បានប៉ុនប៉ងវាយប្រហារមកលើនាវារុស្ស៊ី ពីរគ្រឿងដែលមានភារកិច្ចត្រួតពិនិត្យការរុករកនៅភាគនិរតីនៃសមុទ្រខ្មៅ ដែលមានចម្ងាយប្រហែល ៣៤០ គីឡូម៉ែត្រពីទីក្រុង Sevastopol ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមសេចក្តីថ្លែងការណ៍ខ្លីរបស់យោធារុស្ស៊ីថា “យប់មិញ កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែនបានធ្វើការប៉ុនប៉ងមិនជោគជ័យ ក្នុងការវាយប្រហារលើនាវាល្បាត Sergey Kotov...