ព័ត៌មានជាតិ
កម្ពុជា-រុស្ស៊ី នឹងផ្តាស់ប្តូរវិស័យការពារជាតិ តាមរយៈការចូលចតនាវារុស្ស៊ី នៅព្រះសីហនុ
ភ្នំពេញ ៖ តាមការគ្រោងទុក នាវារុស្ស៊ី នឹងមកចូលសំចតនៅផែក្នុងខេត្តព្រះសីហនុ នាខែវិច្ឆិកាខាងមុខនេះ ដែលជាគម្រោងក្នុងការផ្តាស់ប្តូរ ក្នុងវិស័យការពារជាតិ និងសន្តិសុខ រវាងកម្ពុជា-រុស្ស៊ី ។ នេះបើយោងតាមលទ្ធផលជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សីប្រចំាកម្ពុជា ។ យោងតាមខ្លឹមសារជំនួប រវាងសម្តេចធិបតី និងលោក Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សីប្រចំាកម្ពុជា...