ព័ត៌មានជាតិ
បើភ្លាត់ស្នៀត ឬ ភ្លេច មិនបានការពារការមានផ្ទៃពោះដោយចៃដន្យ តើគួរប្រើមធ្យោបាយអ្វីទើបល្អ?
នាពេលបច្ចុប្បន្នការមានកូនតាមបំណងប្រាថ្នា គឺជាការងាយស្រួលបំផុតសម្រាប់មនុស្ស នាយុគសម័យបច្ចេកវិទ្យានេះ ដោយសារតែពួកគេបានយល់ដឹង និងអាចជ្រើសរើសយកមធ្យោបាយពន្យារកំណើតមានច្រើន ដូចជាការប្រើប្រាស់ស្រោមអនាម័យ ថ្នាំគ្រាប់ ថ្នាំចាក់ កងដាក់ក្រោមស្បែក កងដាក់ក្នុងស្បូន និងមធ្យោបាយពន្យារកំណើតផ្សេងៗជាច្រើនទៀត។ ដោយឡែក ចុះបើចំពោះអ្នកដែលមិនទាន់ចង់មានផ្ទៃពោះ តែបែរជារួមភេទជាមួយដៃគូហើយភ្លាត់ស្នៀត ឬភ្លេចមិនបានការពារទុកជាមុន ថែមទាំងមិនដឹងពីវីធីសាស្ត្រការពារកុំឱ្យមានកូន តើត្រូវធ្វើយ៉ាងណាទៅ ហើយប្រើមធ្យោបាយអ្វីទើបអាចជួយបាន? ពាក់ព័ន្ធទៅនឹងបញ្ហាចោទមានឡើងខាងលើ ពេលនេះលែងជាក្តីបារម្ភទៀតហើយ ពីព្រោះថា ថ្នាំគ្រាប់ការពារកំណើតបន្ទាន់ OK...