ព័ត៌មានជាតិ
និវត្តជន និងយុទ្ធជនពិការ រួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចការពារ បូរណភាពទឹកដី និងសន្តិភាព
ភ្នំពេញ៖នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានលើកឡើងថា នៅគ្រប់ដំណាក់កាល នៃប្រវត្តិសាស្ត្រ និវត្តជន និងយុទ្ធជនពិការ បានរួមចំណែកយ៉ាងសំខាន់នៅក្នុងកិច្ចការពារបូរណភាពទឹកដី និងការកសាង ការពារសុខសន្តិភាព ស្ថិរភាពសង្គម ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ការលើកឡើងរបស់លោកបែបនេះ ធ្វើឡើង ក្នុងពិធីសំណេះសំណាល បំពាក់ឋានន្តរសក្តិ និងគ្រឿងឥស្សរិយយស ជូនយោធិនចូលនិវត្តន៍ យោធិនពិការ...