បរទេស ៖ ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា អគ្គរដ្ឋទូតបារាំងប្រចាំ នៅប្រទេសនីហ្សៀលោក Sylvain Itte បានវិលត្រឡប់ទៅ កាន់ប្រទេសបារាំងវិញ ហើយក្រោយពេល ដែលភាពនតានតឹង នៃទំនាក់ទំនងកាទូត រវាងប្រទេសទាំងពីរបានបន្តកើនឡើង។ សេចក្តីថ្លែងការណ៍ ប្រាប់ក្រុមអ្នកកាសែត ដែលត្រូវបានធ្វើឡើង ដោយក្រសួងការបរទេស របស់ប្រទេសបារាំងបានបញ្ជាក់ទៀតថា អគ្គរដ្ឋទូតរបស់យើង...
បរទេស៖ ប្រទេសនីហ្សៀ បានចុះហត្ថលេខាជាមួយនឹងប្រទេស Burkina Faso និង Mali ដើម្បីបញ្ជូនកងកម្លាំងយោធារបស់ខ្លួន ក្នុងការការពារប្រទេសនីហ្សៀ ក្នុងករណីបើមានការធ្វើអន្តរាគមដោយោធាណាមួយនៅក្នុងប្រទេសនេះ។ យោងតាមការចេញផ្សាយរបស់ RT កិច្ចព្រមព្រៀងដែលបានធ្វើឡើងនៅក្នុងរដ្ឋធានីប្រទេស Niamey អំឡុងពេលដែលរដ្ឋមន្ត្រីការបរទេស នៃប្រទេស Burkina Faso និងរដ្ឋមន្ត្រីការបរទេស Mali បានបំពេញទស្សនកិច្ចនៅក្នុងប្រទេសនីហ្សៀ។ នៅក្នុងសេចក្តីថ្លែងការណ៍រួមបានបញ្ជាក់ថា...
បរទេស៖ ប្រធានាធិបតីតួគីលោក Recep Tayyip Erdogan កាលពីថ្ងៃចន្ទម្សិលមិញនេះបានលើកឡើងថាប្រទេសតួគី កំពុងពិចារណារកវិធីសាស្ត្រក្នុងការរៀបចំការងារជាយុទ្ធសាស្ត្រមួយដែលអនុញ្ញាតិឲ្យខ្លួនអាចដើរតួយ៉ាងសំខាន់ ក្នុងការកសាងប្រជាធិបតេយ្យមកវិញឲ្យប្រទេសនីហ្សៀ ដែលកំពុងស្ថិតនៅក្នុងការគ្រប់គ្រងដោយរដ្ឋាភិបាលយោធា។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាក្រៅតែពីលទ្ធភាព នៃការធ្វើអន្តរាគមយោធាដោយប្រទេសតួគី ហើយនោះកន្លងមកប្រទេសនីហ្សៀ ដែលទទួលរងនូវការធ្វើរដ្ឋប្រហារនោះក៏អាចនឹងប្រឈមមុខ ទៅនឹងការដាក់ទណ្ឌកម្មនិងអន្តរាគមយោធាពីសំណាក់បណ្តាប្រទេសក្នុងតំបន់ផងដែរ។ ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាននៅក្នុងពេលដែលធ្វើដំណើរត្រឡប់មកពីប្រទេសហុងគ្រីវិញនោះលោកប្រធានាធិបតីតួគី Erdogan បានថ្លែងថា ផែនការអន្តរាគមយោធាដោយប្លុកប្រទេស ECOWAS ដែលប្លុកប្រទេសនៅអាហ្វ្រិកខាងលិចនោះគឺជារឿងដែលមិនអាចទទួលយកបានឡើយ។...
បរទេសមន្ត្រីស៊ីវិល នៃរដ្ឋាភិបាលយោធាថ្មី របស់ប្រទេសនីហ្សៀ កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ បានលើកឡើងថា មេដឹកនាំរដ្ឋប្រហារ របស់ប្រទេស គឺគ្មានផែនការក្នុងការធ្វើការ ឬសហការជាមួយនឹងក្រុមទាហាន ស៊ីឈ្នួលរុស្សី Wagner Group PMC នោះឡើយ។ យោងតាមការចេញផ្សាយ របស់ RT បានសរសេរដែរថា ការឆ្លើយតបនេះបានធ្វើឡើង នៅក្រោយពេល ដែលមានរបាយការណ៍ចោទប្រកាន់ថា រដ្ឋាភិបាលយោធាថ្មី...