ព្រុចសែល៖ សហភាពអឺរ៉ុប បានឲ្យដឹងថា ការពិភាក្សា ស្តីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថាជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ត្រូវបានផ្អាកជាបណ្តោះអាសន្ន និងរង់ចាំការសម្រេចចិត្ដផ្នែកនយោបាយ។ សេវាសកម្មភាពខាងក្រៅរបស់អឺរ៉ុប (EEAS) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការចរចាលើកទី៨ នៅទីក្រុងវីយែន នឹង “សម្រាក” ដោយផ្តល់ពេលវេលាឱ្យអ្នកចូលរួមត្រឡប់ទៅរដ្ឋធានីរបស់ពួកគេវិញ សម្រាប់ការពិគ្រោះយោបល់ជាមួយរដ្ឋាភិបាលរៀងៗខ្លួន។ ប្រភពបានឲ្យដឹងថា “កិច្ចពិភាក្សានឹងកោះប្រជុំឡើងវិញនៅសប្តាហ៍ក្រោយ អ្នកចូលរួមនឹងបន្តការពិភាក្សាលើការរំពឹងទុកនៃការត្រឡប់មកវិញដែលអាចធ្វើទៅបានរបស់សហរដ្ឋអាមេរិក ទៅកាន់...
វ៉ាស៊ិនតោន៖ រដ្ឋមន្ត្រីក្រសួងការបរទេសអារ៉ាប៊ីសាអូឌីតព្រះអង្គម្ចាស់ Faisal bin Farhan កាលពីថ្ងៃសៅរ៍ម្សិលមិញនេះបានធ្វើការលើកឡើងថាបញ្ហាពន្លឿននៃកិច្ចការងារ អភិវឌ្ឍកម្មវិធីនុយក្លេអ៊ែររបស់ ប្រទេសអ៊ីរ៉ង់នឹងក្លាយទៅជាហនិភ័យបំផុតសម្រាប់ សកលលោក។ ថ្លែងនៅក្នុងសន្និកាសែតមួយនៅក្នុងទីក្រុងវ៉ាស៊ិនតោន ពោលគឺមួយថ្ងៃបន្ទាប់ពីមានកិច្ចប្រជុំជាមួយនឹងរដ្ឋមន្ត្រីក្រសួង ការបរទេសអាមេរិកលោក Antony Blinken ព្រះអង្គម្ចាស់ bin Farhan បានអំពាវនាវឲ្យមានការផ្អាកជាបន្ទាន់ចំពោះសកម្មភាពល្មើសច្បាប់របស់អ៊ីរ៉ង់ក្នុងកិច្ចការងារអភិវឌ្ឍនុយក្លេអ៊ែររបស់ខ្លួន។ ក្នុងនោះផងដែររដ្ឋមន្ត្រីការបរទេសរូបនេះ ក៏បានស្នើសុំឲ្យមានការជួបពិភាក្សាគ្នាដោយផ្ទាល់វិញយ៉ាងប្រញាប់ប្រញ៉ាល់ផងដែររវាងសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ព្រមទាំងបណ្តាលប្រទេសមហាអំណាច ដើម្បីអាចបន្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥...
តេអេរ៉ង់៖ នេះបើតាមប្រធាន AEOI បានឲ្យដឹងថា ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ត្រូវតែបញ្ជាក់ពីជំហររបស់ខ្លួន ទាក់ទងនឹងសកម្មភាពបំផ្លិចបំផ្លាញមួយកាលពីខែមិថុនាប្រឆាំងនឹងអាគាររបស់អង្គការថាមពលអាតូមិកអ៊ីរ៉ង់ (AEOI) ។ ទូរទស្សន៍រដ្ឋបានរាយការណ៍ថា វាជាការសំខាន់ក្នុងការកត់សម្គាល់ថា មានឧប្បត្តិហេតុភេរវកម្មនៅទីនោះ ហើយអ៊ីស្រាអែលបានទទួលស្គាល់វា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ឆ្លើយសំណួរមួយទាក់ទងនឹងតម្រូវការរបស់អង្គការឃ្លាំមើលនុយក្លេអ៊ែរអង្គការសហប្រជាជាតិ សម្រាប់ការចូលដំណើរការសិក្ខាសាលាផលិតគ្រឿងបន្លាស់ centrifuge ដើម្បីផ្តល់សេវាកម្មកាមេរ៉ាឃ្លាំមើល មន្ត្រីអ៊ីរ៉ង់បានលើកឡើងថា អ៊ីរ៉ង់គ្មានកាតព្វកិច្ចផ្តល់សិទ្ធិចូលដំណើរការបែបនេះទេ។ នៅថ្ងៃទី...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានពិភាក្សាអំពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ និងទំនាក់ទំនងសន្តិសុខទ្វេភាគី ជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Naftali Bennett នេះបើយោងតាមការចុះផ្សាយ របស់ទីភុនាក់ងារ សារព័ត៌មានចិនស៊ិនហួ ។ លោក បៃដិន ត្រូវបានគេសន្មត់ថា ជួបជាមួយលោក Bennett នៅថ្ងៃព្រហស្បតិ៍ខណៈសេតវិមាន បានកំណត់ពេលវេលាឡើងវិញ នៅថ្ងៃសុក្រ បន្ទាប់ពីការវាយប្រហារដ៏ប្រល័យ...
តេអេរ៉ង់៖ ប្រធានក្រុមអ្នកចរចានុយក្លេអ៊ែរអ៊ីរ៉ង់ បានលើកឡើងថា វាដល់ពេលហើយសម្រាប់ភាគី ដែលចូលរួមក្នុងការចរចា ដែលមានគោលបំណងធ្វើឱ្យ កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ មានការសម្រេចចិត្តតឹងរ៉ឹង បន្ទាប់មានការពិភាក្សា“ គ្រប់គ្រាន់” ។ អ្នកការទូតជាន់ខ្ពស់អ៊ីរ៉ង់លោក Abbas Araqchi បាននិយាយទៅកាន់ទីភ្នាក់ងារសារព័ត៌មាន សភាប្រឹក្សាអ៊ិស្លាមជាផ្លូវការថា“ មានបញ្ហាមិនទាន់សម្រេចមួយចំនួន ដែលត្រូវបានគេធ្វើការចរចាបានគ្រប់គ្រាន់ ហើយវាដល់ពេលដែល ប្រទេសនានាត្រូវសម្រេចចិត្ត” ។ លោកបានបន្ថែមទៀតថា...