តូក្យូ៖ ប្រតិបត្តិករនៃរោងចក្រនេះបានឲ្យដឹងថា ការបញ្ចេញទឹកវិទ្យុសកម្មជុំទី២ ដែលបានព្យាបាលរួចចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ចូលទៅក្នុងមហាសមុទ្រនឹងចាប់ផ្តើមនៅថ្ងៃទី០៥ ខែតុលា ជាការផ្លាស់ប្តូរមួយទំនងជាទាក់ទាញការខឹងសម្បារបន្ថែមទៀតពីប្រទេសចិន។ ក្រុមហ៊ុន Tokyo Electric Power Company Holdings Inc. គ្រោងនឹងបញ្ចេញទឹកវិទ្យុសកម្មប្រមាណ ៧៨០០តោន ដែលជាបរិមាណដូចគ្នានឹងការហូរចេញលើកដំបូងទៅក្នុងសមុទ្រក្នុងរយៈពេលប្រហែល ១៧ ថ្ងៃ។ ការត្រៀមរៀបចំនឹងចាប់ផ្តើមនៅថ្ងៃអង្គារសប្តាហ៍ក្រោយ...
សេអ៊ូល៖ កូរ៉េខាងជើង បានអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីបញ្ចូលគោលនយោបាយ “អភិវឌ្ឍអាវុធនុយក្លេអ៊ែរឱ្យ បានលឿនដល់កម្រិតខ្ពស់” ក្នុងអំឡុងពេលសម័យប្រជុំសភា ដ៏សំខាន់មួយកាលពីដើមសប្តាហ៍នេះ ដោយមេដឹកនាំលោក គីម ជុងអ៊ុន បានសង្កត់ធ្ងន់លើតម្រូវការក្នុងការរារាំង “ការបង្កហេតុរបស់យោធាអាមេរិក”។ នៅក្នុងសម័យប្រជុំរយៈពេលពីរថ្ងៃ នៃសភាប្រជាជនកំពូលរហូតដល់ថ្ងៃពុធ លោក គីម បានឲ្យដឹងថា “យើងមិនត្រូវផ្លាស់ប្តូរ ឬទទួលស្គាល់ជំហរបច្ចុប្បន្ន របស់ប្រទេសរបស់យើង ជារដ្ឋអាវុធនុយក្លេអ៊ែរនោះទេ...
សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានព្រមានថា រាល់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរដោយរបបកូរ៉េខាងជើង នឹងបញ្ចប់របស់របបនេះ ខណៈដែលប្រទេសនេះ បានរៀបចំព្យុហយាត្រាយោធាទ្រង់ទ្រាយធំនៅទីក្រុងសេអ៊ូលជាលើកដំបូងក្នុងរយៈពេលមួយទសវត្សរ៍ក្នុងការរំលឹកដល់ទិវាកងកម្លាំងប្រដាប់អាវុធ។ ថ្លែងនៅក្នុងពិធីដែលធ្វើឡើងនៅមូលដ្ឋានអាកាសទីក្រុងសេអ៊ូល ក្បែររដ្ឋធានីកូរ៉េខាងត្បូង លោក Yoon បានលើកឡើងថា “របបកូរ៉េខាងជើង ត្រូវតែដឹងថាអាវុធនុយក្លេអ៊ែរ នឹងមិនរក្សាសុវត្ថិភាពឡើយ”។ លោកបន្ដថា “ប្រសិនបើកូរ៉េខាងជើង ប្រើប្រាស់អាវុធនុយក្លេអ៊ែរ របបរបស់ខ្លួននឹងត្រូវបញ្ចប់ដោយការឆ្លើយតបដ៏លើសលប់ពីសម្ព័ន្ធមិត្តកូរ៉េខាងត្បូង-អាមេរិក”...
អ.ស.ប៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃអង្គារ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) បានអំពាវនាវឱ្យមានការលុបបំបាត់អាវុធនុយក្លេអ៊ែរ ។ លោកបានប្រាប់ដល់កិច្ចប្រជុំពេញអង្គកម្រិតខ្ពស់របស់ឧត្តមប្រឹក្សាអង្គការសហប្រជាជាតិថា “នៅក្នុងទិវាអន្តរជាតិសម្រាប់ការលុបបំបាត់អាវុធនុយក្លេអ៊ែរសរុបមកនេះ យើងរំលឹកខ្លួនយើងអំពីការពិតជាមូលដ្ឋានមួយ តាមរយៈមធ្យោបាយតែមួយគត់ក្នុងការទប់ស្កាត់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ គឺការលុបបំបាត់ចោល” ។ សន្និបាតនេះដើម្បីរំលឹក និងលើកកម្ពស់ទិវាអន្តរជាតិ...
កង់បេរ៉ា៖ របាយការណ៍របស់រដ្ឋាភិបាល បានរកឃើញថា ផែនការដែលបានស្នើឡើង ដើម្បីជំនួសស្ថានីយ៍ថាមពល ដើរដោយធ្យូងថ្ម ដែលចូលនិវត្តន៍របស់ប្រទេសអូស្ត្រាលី ជាមួយនឹងម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរខ្នាតតូច នឹងត្រូវចំណាយអស់រាប់រយពាន់លានដុល្លារ។ យោងតាមការវិភាគ ដែលចេញផ្សាយដោយ នាយកដ្ឋានប្រែប្រួលអាកាសធាតុ ថាមពល បរិស្ថាន និងទឹក (DCCEEW) នៅថ្ងៃចន្ទនេះ រ៉េអាក់ទ័រម៉ូឌុលខ្នាតតូច (SMRs) អប្បបរមា ៧១,៣០០ មេហ្គាវ៉ាត់...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានព្រមានថា ទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន នឹងសងសឹកយ៉ាងធ្ងន់ធ្ងរ ប្រសិនបើកូរ៉េខាងជើង ងាកទៅរកការប្រើប្រាស់ អាវុធនុយក្លេអ៊ែរនាពេលណាមួយ។ លោក Yoon បាននិយាយនៅក្នុងបទសម្ភាសន៍ ជាមួយនឹងក្រុមអ្នកកាសែត កាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបាន...
តូក្យូ៖ ប្រតិបត្តិកររោងចក្របានឲ្យដឹងថា ទឹកវិទ្យុសកម្មប្រហែល ៧៨០០ តោនត្រូវបានបង្ហូរ ចូលទៅក្នុងសមុទ្រ ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ដែលបានបំផ្លាញនៅក្នុងជុំទីមួយ នៃការបោះចោលតាមការគ្រោងទុក ។ ក្រុមហ៊ុន Tokyo Electric Power Company Holdings Inc. បានចាប់ផ្តើមបញ្ចេញទឹក ដែលទោះបីជាមានការព្រួយបារម្ភពីអ្នកនេសាទក្នុងស្រុក និងការប្រឆាំងយ៉ាងខ្លាំង...
បរទេស៖ លោក Yury Borisov ប្រធានទីភ្នាក់ងារអវកាស Roscosmos បានប្រកាសថា មីស៊ីលបាលីស្ទិកអន្តរទ្វីប Sarmat ដែលជាអាវុធនុយក្លេអ៊ែរដែលមាន សមត្ថភាពបំផុតរបស់រុស្ស៊ី ត្រូវបានអនុម័តដើម្បី ដាក់ឱ្យប្រើប្រាស់ហើយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ការអភិវឌ្ឍន៍ត្រូវបានបង្ហាញ កាលពីថ្ងៃសុក្រក្នុងអំឡុងពេលព្រឹត្តិការណ៍ Roscosmos...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA របស់កូរ៉េខាងជើង បានផ្សាយថា កាលពីថ្ងៃពុធ យោធាកូរ៉េខាងជើង បានធ្វើការវាយប្រហារនុយក្លេអ៊ែរ ដោយក្លែងធ្វើជាវាយប្រហារលើ ប្រទេសកូរ៉េខាងត្បូង ដើម្បីជាការឆ្លើយតបទៅនឹង “សមយុទ្ធសង្រ្គាមឈ្លានពានបែបផ្សងព្រេង” របស់រដ្ឋាភិបាលនៅទីក្រុងសេអ៊ូល ជាមួយសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ទីភ្នាក់ងារនេះបានរាយការណ៍ ដោយដកស្រង់សេចក្តីថ្លែងការណ៍...
ព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងនៅថ្ងៃអង្គារនេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានឲ្យដឹងថា កងទ័ពជើងទឹករបស់ប្រទេសនឹងក្លាយជា “ធាតុផ្សំនៃការទប់ស្កាត់នុយក្លេអ៊ែររបស់រដ្ឋ” នៅពេលលោក បានទៅទស្សនាការបញ្ជារបស់សេវាកម្មនេះ ។ នៅក្នុងសុន្ទរកថាដែលបានថ្លែងកាលពីថ្ងៃអាទិត្យ ដើម្បីរំលឹកដល់ទិវាកងទ័ពជើងទឹក លោក គីម ជុងអ៊ុន បានបរិហារមេដឹកនាំជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងថាជា “មេក្រុម” ហើយបានសង្កត់ធ្ងន់លើតម្រូវការ សម្រាប់កងទ័ពជើងទឹក...