ព័ត៌មានជាតិ
សម្ដេចតេជោ ប្រាប់នូវេសហ្សេឡង់ថា ការជួសជុលមូលដ្ឋានកងទ័ពជើងទឹករាម ដើម្បីពង្រឹងសមត្ថភាព កងទ័ពជើងទឹកកម្ពុជា
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងប្រាប់លោកស្រីJacinda Ardern នាយករដ្ឋមន្ត្រីនូវេសហ្សេឡង់ថា ការជួសជុលមូលដ្ឋានកងទ័ពជើងទឹករាម មានគោលបំណងតែមួយគត់គឺ ដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងទឹកកម្ពុជា ដើម្បីការពារបូរណភាពដែនសមុទ្ររបស់ខ្លួន។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា ។ ការអះអាងជាថ្មីរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពី ប្រទេសលោកខាងលិច ជាបន្តបន្ទាប់បានចោទកម្ពុជា ផ្ដល់ទីតាំងមូលដ្ឋានកងទ័ពជើងទឹករាម...