ព័ត៌មានជាតិ
រដ្ឋមន្ដ្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យស្ថានភាពនិងវឌ្ឍនភាព ការងារស្ថាបនាផ្លូវ-ស្ពាន នៅកំពង់ចាម
កំពង់ចាម ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំប្រតិភូជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង អញ្ជើញចុះទៅពិនិត្យស្ថានភាពផ្លូវជនបទ១ខ្សែ ដែលស្នើសុំជួយអន្តរាគមន៍ជួសជុលបន្ទាន់របស់អាជ្ញាធរខេត្ត តាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ស្ថិតនៅក្នុងស្រុកបាធាយ ខេត្តកំពង់ចាម។ នាឱកាសអញ្ជើញចុះត្រួតពិនិត្យនេះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់អភិបាលខេត្តកំពង់ចាម មន្ទីរនិងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូបទៀត។ ផ្លូវមួយខ្សែនេះជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែងសរុប ១៦...