ព័ត៌មានអន្តរជាតិ
អាមេរិក និងអ៊ីរ៉ង់ បោះជំហានដំបូង ក្នុងដំណើរស្តារកិច្ចព្រមព្រៀង នុយក្លេអ៊ែឆ្នាំ២០១៥ ក្នុងកិច្ចពិភាក្សានៅវីយេន
បរទេស៖ សហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ ចាប់ផ្តើមកិច្ចពិភាក្សាប្រយោលនៅថ្ងៃអង្គារនេះ នៅក្នុងប្រទេសអូទ្រីស ដើម្បីពិភាក្សាអំពីភាពអាចវិលត្រឡប់វិញ របស់សហរដ្ឋអាមេរិក ចូលក្នុងកិច្ចព្រមព្រៀង នុយក្លេអ៊ែឆ្នាំ២០១៥ ប៉ុន្តែមន្ត្រីសហរដ្ឋអាមេរិកនិយាយថា មិនរំពឹងទទួលបានលទ្ធផលភ្លាមៗទេ។ កិច្ចប្រជុំក្នុងទីក្រុងវីយេន ដែលរៀបចំឡើងដោយសហភាពអឺរ៉ុប នឹងធ្វើការឆ្ពោះទៅរកកិច្ចព្រមព្រៀងផ្សេងគ្នាពីរ ស្តីពីរបៀបដែលសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ ទាំងពីរវិលត្រឡប់មកអនុវត្តតាម លក្ខខណ្ឌនៃកិច្ចព្រមព្រៀង ហើយក្រសួងការបរទេសអាមេរិក ហៅកិច្ចពិភាក្សាគ្នាដោយប្រយោលនេះថា ការបោះជំហានឆ្ពោះទៅមុខដ៏ល្អ។ គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំមួយក្នុងចំណោម...