ព័ត៌មានអន្តរជាតិ
បក្សកាន់អំណាចកូរ៉េខាងជើង បង្កើតតំណែងថ្មី នៅក្រោមលោក គីម ជុងអ៊ុន
បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន របស់ប្រទេសកូរ៉េខាងត្បូង យុនហាប់ បានរាយការណ៍នៅថ្ងៃអង្គារនេះថា គណបក្សកាន់អំណាច របស់ប្រទេសកូរ៉េខាងជើង ទើបបានធ្វើការកែប្រែច្បាប់របស់ខ្លួន បង្កើតមេបញ្ជាការទី២ ស្ថិតនៅក្រោមតំណាងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ស្របពេលដែលលោកសម្លឹង កែលម្អនយោបាយក្នុងស្រុក។ ដោយសម្អាងដល់ប្រភព មិនបញ្ជាក់អត្តសញ្ញាណ ដែលដឹងពីបញ្ហាកូរ៉េខាងជើង ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូងខាងលើនេះ បាននិយាយថា អ្នកកាន់តំណែងថ្មី ជាលេខាធិការទីមួយនេះ...