ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានសម្រេចបន្តអនុវត្តយន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដើម្បីរក្សាបាននូវភាពរស់រវើក និងបរិយាបន្នសម្រាប់គ្រប់គណបក្សនយោបាយ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីដំបូង នីតិកាលទី៧ នៃរដ្ឋសភា នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣បានឱ្យដឹងថា «រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រេចបន្តអនុវត្តយន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដើម្បីរក្សាបាននូវភាពរស់រវើក...
ភ្នំពេញ ៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ ប ម) បានប្រកាសពីសំណើចងសម្ព័ន្ធភាព នយោបាយ ២០២៣ ជាមួយបក្សផ្សេងទៀត ដើម្បីប្រកួតប្រជែង ការបោះឆ្នោតថ្នាក់ជាតិ នៅឆ្នាំ២០២៣ខាងមុខ ជាពិសេស ដើម្បីឈានទៅកាត់បន្ថយ អំណាចគណបក្សប្រជាជនកម្ពុជា (CPP) ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថាមិនអាចយកឈ្នះបានទេ...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានចាត់ទុកការសន្យារបស់គណបក្សនយោបាយ តាមរយៈការឃោសនា រកសំឡេងឆ្នោត មួយចំនួនគឺជាការធ្វើអត្តឃាត នយោបាយខ្លួនឯង និងជាការសន្យាហួសសមត្ថភាពដែលមិនអាចធ្វើបាន ហើយមិនបានទៅនៅផ្ទាល់ដល់មូលដ្ឋាន។ ការលើកឡើងរបស់លោក សយ សុភាព បែបនេះធ្វើឡើង បន្ទាប់ពីគណក្សនយោបាយមួយចំនួន នៅក្នុងយុទ្ធនាការឃោសនា រកសំឡេងឆ្នោត...
ភ្នំពេញ ៖ ក្រុមគណបក្សនយោបាយ ដែលបានចុះឈ្មោះ នៅក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីចូលរួមប្រកួតប្រជែង ការបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនោះ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីត្រៀមលក្ខណៈចូលរួម ឃោសនារកសំឡេងឆ្នោត នៅតាមមូលដ្ឋានរបស់ខ្លួន នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ស្អែកនេះ ដោយគោរពទៅតាមបទបញ្ជានានា ។ ចំពោះការប្តេជ្ញារបស់គណបក្សនីមួយៗ...
ភ្នំពេញ ៖ លោក ជូង ជូងី ដែលគេដឹងថា ជាមេធាវីការពារក្តីឲ្យលោក សម រង្ស៊ីនិងអតីតក្រុមមន្រ្តីអតីតគណបក្សសង្រ្គោះជាតិ ហើយក៏ជាអតីតសមាជិកគណៈកម្មាធិការនាយកនៃអតីតបក្សប្រឆាំងនេះ បានប្រកាសសុំសិទ្ធិធ្វើនយោបាយឡើងវិញ ។ លិខិតស្នើសុំធ្វើនយោបាយឡើងវិញ ដោយមានស្នាមមេដៃលោក ជូង ជូងីត្រូវបានដាក់ជូនសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៤ ខែមិថុនា...