ព័ត៌មានអន្តរជាតិ
លោក ស៊ី ជីនពីង ជំរុញឲ្យបក្សនយោបាយពិភពលោក ប្រកាន់ខ្ជាប់ទំនួលខុសត្រូវ ដើម្បីស្វែងរកសុខុមាលភាព និងការរីកចម្រើនរបស់មនុស្សជាតិ
ប៉េកាំង៖ មេដឹកនាំកំពូលចិនលោកស៊ី ជីនពីង បានជំរុញឱ្យគណបក្សនយោបាយ នានានៅលើពិភពលោក ប្រកាន់ខ្ជាប់នូវ ទំនួលខុសត្រូវរបស់ពួកគេ ចំពោះការស្វែងរកសុខុមាលភាព និងការរីកចម្រើនរបស់មនុស្សជាតិ។ លោកស៊ី អគ្គលេខាធិការគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តចិន CPC និងជាប្រធានាធិបតីចិន បានអំពាវនាវឲ្យគណបក្សនយោបាយទាំងអស់ ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ក្នុងសកលលោក រួមមានការរីករាលដាលនៃជំងឺកូវីដ-១៩ វិសមភាព ភេរវកម្ម និងការប្រែប្រួលអាកាសធាតុ។...