ដាកា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ថា មានមនុស្សចំនួន៧នាក់ បានស្លាប់នៅក្នុងប្រទេស បង់ក្លាដេស ដោយសារឥទ្ធិពល នៃខ្យល់ព្យុះស៊ីក្លូន Midhili ដែលបានបោកបក់មក លើប្រទេសអាស៊ីខាងត្បូង ដោយនាំមកនូវទឹកភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង និង ខ្យល់បក់បោកខ្លាំង។ព្យុះស៊ីក្លូននេះបានបន្សល់ទុក នូវការបំផ្លិចបំផ្លាញមួយ នៅក្នុងស្រុកនៅតំបន់ឆ្នេរសមុទ្ររបស់ប្រទេសបង់ក្លាដេស បន្ទាប់ពីបានបោកបក់ កាលពីរសៀលថ្ងៃសុក្រ...
ដាកា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ថា ប្រទេសបង់ក្លាដេសបានទទួលរងគ្រោះ ធ្ងន់ធ្ងរបំផុតដោយសារ ជំងឺគ្រុនឈាមនៅក្នុងឆ្នាំនេះ ខណៈដែលការស្លាប់ដោយសារជំងឺនេះ ឈានដល់កំណត់ត្រាមុន ដែរ បើគិតត្រឹមថ្ងៃពុធម្សិលមិញនេះ ។ អគ្គនាយកដ្ឋានសេវាសុខភាព ហៅកាត់ (DGHS) ស្ថិតក្រោមឳវាទក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសបង់ក្លាដេស បានរាយការណ៍ករណី ជំងឺគ្រុនឈាមថ្មីចំនួន ៣.០១៥ករណី...
ដាកា៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ថា ចំនួនអ្នកប្រើប្រាស់ អ៊ីនធើរណេត នៅក្នុងប្រទេសបង់ក្លាដេស សរុបបានកើនឡើង ដល់១៣០.៩៤លាននាក់ នៅដំណាច់ខែកក្កដា ។ នេះជាការបង្ហាញ ស្ថិតិចុងក្រោយរបស់និយតករ ទូរគមនាគមន៍ របស់ប្រទេសបង់ក្លាដេស ។ យោងតាមទិន្នន័យរបស់គណៈកម្មការ គ្រប់គ្រងទូរគមនាគមន៍ បង់ក្លាដេស...
ដាកា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ថា អគ្គនាយកដ្ឋានសេវាសុខភាព ហៅកាត់ថា (DGHS) ស្ថិតនៅក្រោមឳវាទក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមថ្ងៃចន្ទ ប្រទេសបង់ក្លាដេសបានរាយការណ៍ពីករណីជំងឺគ្រុនឈាមថ្មីចំនួន៣.០៨៤នាក់ និងអ្នកស្លាប់ថ្មីមានចំនួន១៧នាក់ ដែលនាំឱ្យចំនួនសរុបនៃអ្នកឆ្លងបានកើនឡើងដល់១៧០.៧៦៨ករណី ហើយចំនួនអ្នកស្លាប់បានកើនឡើងដល់ជាង៨០០នាក់មកទល់ពេលនេះ ។ បើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋាន DGHS ករណីជំងឺគ្រុនឈាមចំនួន៤៦.៩៦០ត្រូវបានកត់ត្រារហូតមកដល់ពេលនេះនៅក្នុងខែកញ្ញា បន្ទាប់ពី៧១.៩៧៦នៅក្នុងខែសីហា និង៤៣.៨៥៤នៅក្នុងខែកក្កដា ហើយការស្លាប់សរុបចំនួន៨៣៩...
ដាកា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ថា មានមនុស្សជាង៨០០នាក់បានស្លាប់ដោយសារជំងឺគ្រុនឈាម នៅក្នុងចំណោម១៦៤.៥៦២ករណីដែលត្រូវបានរាយការណ៍នៅទូទាំងប្រទេសបង់ក្លាដេសក្នុងឆ្នាំនេះ តួលេខរបស់នាយកដ្ឋានសុខាភិបាលបានបង្ហាញឲ្យដឹងកាលពីថ្ងៃសៅរ៍ ។ យោងតាមទិន្នន័យដែលចេញផ្សាយដោយអគ្គនាយកដ្ឋានសេវាសុខភាព ហៅកាត់ (DGHS) ក្រោមឳវាទក្រសួងសុខាភិបាលបានឲ្យដឹងថា អ្នកស្លាប់សរុបចំនួន៨០៤នាក់ រួមមាន ២១១នាក់នៅក្នុងខែកញ្ញា និង៣៤២នាក់នៅក្នុងខែសីហា និងចំនួន២០៤នាក់នៅក្នុងខែកក្កដា ។ បើយោងតាមនាយកដ្ឋាន DGHS...
ដាកា៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន Xinhua បានផ្សព្វផ្សាយកាលពីល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ថា ដោយសារតែមានការកើនឡើងគួរឱ្យកត់សម្គាល់ នៃករណីជំងឺគ្រុនឈាមបានចាប់ផ្តើមមានៅក្នុងប្រទេសបង់ក្លាដេស អង្គការសុខភាពពិភពលោក ហៅកាត់ (WHO) បានអំពាវនាវឱ្យយកចិត្តទុកដាក់ខ្ពស់បំផុតដើម្បីគ្រប់គ្រងចំនួនប្រជាជនដោយសារសត្វមូសខ្លាខាំ និងកាត់បន្ថយការប៉ះពាល់បុគ្គល ដូចជាការប្រើប្រាស់ថ្នាំ បាញ់មូស និងការពាក់ម៉ាស់រយៈពេលយូរ និងការប្រើប្រាស់សម្លៀកបំពាក់ផងដែរ ។ ការផ្ទុះឡើងនៃជំងឺឆ្លងនេះបានកើនឡើងយ៉ាងឆាប់រហ័សចាប់តាំងពីចុងខែមិថុនាកន្លងមកនេះ ហើយឃើញថា មានករណីសរុបចំនួន៦៩.៤៨៣ករណីដែលត្រូវបានបញ្ជាក់ឲ្យដឹង និងមានអ្នកស្លាប់ដែលពាក់ព័ន្ធនឹងជំងឺនេះចំនួន៣២៧នាក់នៅចន្លោះថ្ងៃទី១...
ដាកា៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ថា អគ្គនាយកដ្ឋានសេវាសុខភាព ហៅកាត់ថា (DGHS) បានឲ្យដឹងថា ប្រទេសបង់ក្លាដេស បានរាយការណ៍ថា មានអ្នកស្លាប់ដោយសារជំងឺគ្រុនឈាម ចំនួន១២នាក់បន្ថែមទៀត កាលពីថ្ងៃពុធម្សិលមិញនេះ ពោលគឺតិចជាងថ្ងៃមុន ដែលមានចំនួន១៣នាក់ ដែលនាំឱ្យចំនួនអ្នកស្លាប់ សរុបនៅក្នុងប្រទេសនេះបានកើនឡើងដល់៣៥២នាក់ នៅក្នុងឆ្នាំ២០២៣នេះ ។អគ្គនាយកដ្ឋានខាងលើ ក៏បានរាយការណ៍...
បង់ក្លាដេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ថា កាលពីថ្ងៃអង្គារ គណៈកម្មាធិការជួយសង្គ្រោះអន្តរជាតិ ហៅកាត់ថា (IRC) បានឲ្យដឹងថា ខ្លួនបានជម្លៀសជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង១៥.០០០នាក់ និងសមាជិកចំនួន៣០០.០០០នាក់នៃសហគមន៍មូលដ្ឋាននៅក្នុងស្រុក Cox’s Bazar នៃប្រទេសបង់ក្លាដេស ដែលរងគ្រោះដោយទឹកជំនន់ ។ គណៈកម្មាធិការ IRC បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យ៉ាងហោចណាស់មនុស្សចំនួន៤នាក់ រួមទាំងជនភៀសខ្លួនរ៉ូហ៊ីងយ៉ាចំនួន២នាក់ត្រូវបានគេរាយការណ៍មកថា...
ដាកា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ថា ប្រទេសបង់ក្លាដែសបានរកឃើញ នូវការកើនឡើងគួរឱ្យកត់សម្គាល់ នៃករណីជំងឺគ្រុនឈាមនៅក្នុងខែមិថុនានេះ ដោយមានចំនួន ៥.៧៣២ករណី និងមានអ្នកស្លាប់ចំនួន ៣៤នាក់ត្រូវបានចុះបញ្ជីរួច ។ តួលេខនេះត្រូវបានរាយការណ៍ ដោយអគ្គនាយកដ្ឋានសេវាសុខភាព ហៅកាត់ថា (DGHS) ក្រោមឳវាទក្រសួងសុខាភិបាលកាលពីថ្ងៃអង្គារ ដែលបានបង្ហាញថា ចំនួនករណីនៃជំងឺគ្រុនឈាម បានកើនឡើងដល់ ៧.៧៥៤ករណី...
ដាកា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ថា កាកាលពីថ្ងៃអង្គារនេះ ក្រុមអ្នកពន្លត់អគ្គីភ័យបង់ក្លាដេស រាប់រយនាក់ត្រូវបានចល័តនៅក្នុងរដ្ឋធានីដាកា ដើម្បីទប់ទល់នឹងភ្លើងឆេះដែលហុយពេញទីផ្សារ លក់សម្លៀកបំពាក់ដ៏ពេញនិយមមួយកន្លែង ហើយបានគ្របដណ្តប់តំបន់ដ៏ចំណាស់បំផុតរបស់ទីក្រុងនេះដោយផ្សែងខ្មៅ ។ គេបានដឹងថា រហូតមកទល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍ពីអ្នកស្លាប់ និងរបួសនោះទេ ប៉ុន្តែម្ចាស់ហាង និងមន្ត្រីអគ្គិភ័យបានប្រាប់ ដល់អ្នកសារព័ត៌មានថា...