ព័ត៌មានជាតិ
ក្រុមហ៊ុនមួយបោះទុនជាង ៥លានដុល្លារ បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅខណ្ឌមានជ័យ
ភ្នំពេញ៖ ក្រុមហ៊ុនមួយ បានសម្រេចបោះទុនវិនិយោគ ៥,១លានដុល្លារ ដើម្បីបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅខណ្ឌមានជ័យ ព្រមទាំងអាចបង្កើតការងារបានចំនួន ៧៨៧កន្លែង ។ យោងតាមហ្វេសប៊ុក ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី២ ធ្នូ បានឲ្យដឹងថា តាមសំណើសុំវិនិយោគបង្កើត រោងចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន TEXTSTAR GARMENT (CAMBODIA) CO., LTD...