ព័ត៌មានជាតិ
២១ថ្ងៃ សមត្ថកិច្ចក្រសួងមហាផ្ទៃ បង្ក្រាបល្បែងស៊ីសង៤៣ទីតាំង បញ្ជូនជនសង្ស័យ ៧២នាក់ទៅតុលាការ
ភ្នំពេញ ៖ ចាប់ពីថ្ងៃទី១-២១ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចក្រសួងមហាផ្ទៃបានបង្ក្រាបល្បែងស៊ីសង សរុបបាន ៤៣ទីតាំង នៅ១៤រាជធានី-ខេត្តទូទាំងប្រទេសកម្ពុជា។ បើតាមការបញ្ជាក់ពីលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ការបង្ក្រាបទាំង៤៣ទីតាំងនេះ មានមនុស្ស៧២នាក់ ដែលបានកើតឡើងនៅ២៦ទីតាំងក្នុង១០រាជធានី-ខេត្ត ដែលជនសង្ស័យត្រូវបានបញ្ជូនទៅតុលាការ។ បើតាមការឲ្យដឹងពីអ្នកនាំពាក្យរងខាងលើ ក្នុងចំណោម ទីតាំងដែលបង្ក្រាបបានក៏សមត្ថកិច្ចចាត់វិធានការរដ្ឋបាលទៅលើការបង្ក្រាប ១៧ទីតាំងផងដែរ ដែលកើតឡើងនៅ...