ព័ត៌មានជាតិ
បង្គាចាក់ចាហួយ រាប់តោននិងទំនិញ គេចពន្ធត្រូវបាន នាំចូលពីវៀតណាម តាមច្រកព្រំដែនអន្តរជាតិ ព្រែកចាកយ៉ាងគំហុក ខណៈមន្រ្តីពាក់ព័ន្ធហាក់គ្មាន វិធានការបង្រ្កាបសោះ
ភ្នំពេញ៖ មួយរយៈចុងក្រោយនេះគេសង្កេតឃើញថា មានបង្គាក្លាស្សេចាក់ចាហួយបន្ថែម គ្រឿងសមុទ្រលាយសារធាតុគីមីហាមឃាត់ ទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ ត្រូវបានក្រុមឈ្មួញនាំចូលពីវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិ ព្រែកចាកយ៉ាងគំហុកគ្មាន ស្រាកស្រាន្តឡើយខណៈមន្រ្តីពាក់ព័ន្ធ ជាពិសេសមន្រ្តីអន្តោប្រវេសន៍ និងគយ នៅច្រកព្រំដែនព្រែកចាកនេះ ហាក់គ្មានវិធានការបង្រ្កាបសោះឡើយ។ មជ្ឈដ្ឋាននានាបានលើកឡើងថា បើគ្មានការចូលដៃ ពីសមត្ថកិច្ចពាក់ព័ន្ធដែលប្រចាំការ នៅច្រកព្រំដែនព្រែកចាកនោះទេ ក្រុមឈ្មួញក៏មិនអាចនាំចូលបង្គាក្លាស្សេចាក់ចាហួយ និងគ្រឿងសមុទ្រលាយសារធាតុគីមីហាមឃាត់ពីវៀតណាម មកចែកចាយនៅកម្ពុជា បានដោយរលូនបែបនេះឡើយ។...