ព័ត៌មានជាតិ
រដ្ឋបាលខេត្តបាត់ដំបង ស្នើក្រសួងពាក់ព័ន្ធ ចុះវាយតម្លៃផលប៉ះពាល់ និងផ្អាកដំណើរការរោងចក្រ ដែលបង្ហូរទឹកកខ្វក់ចូលស្ទឹងសង្កែ
បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង ស្នើសុំកិច្ចអន្តរាគមន៍ពី ក្រសួងឧស្សាហកម្ម ដើម្បីមានវិធានការផ្អាកដំណើរការ បណ្ដោះអាសន្ននូវរោងចក្រដែលបានបង្ហូរទឹកកខ្វក់ ចូលក្នុងស្ទឹងសង្កែ ព្រមទាំងស្នើដល់ក្រសួងបរិស្ថាន និងក្រសួងពាក់ព័ន្ធចុះពិនិត្យវាយតម្លៃ ផលប៉ះពាល់បរិស្ថានសារឡើងវិញ ចៀសវាងបង្កឱ្យមានផលប៉ះពាល់ ដល់សុខភាពបងប្អូនប្រជាពលរដ្ឋ។ សំណើររបស់រដ្ឋបាលខេត្តបាត់ដំបង បានធ្វើឡើងបន្ទាប់ពីគណៈកម្មការចម្រុះខេត្ត បានចុះទៅពិនិត្យ និងស្រាវជ្រាវដល់ទីតាំងជាក់ស្ដែង របស់រោងចក្រដែលមានទីតាំង ស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ដោយបានរកឃើញថា ទឹកដែលមានពណ៌ខ្មៅខុសប្រក្រតី...