ហាប៊ីន៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃព្រសហ្បតិ៍នេះបានឲ្យដឹងថាខេត្ត Heilongjiang បានប្រកាសក្នុងការសាងសង់ស្ថានីយ 5G ប្រមាណជា ១៤០០០កន្លែងបន្ថែមទៀតនៅក្នុងឆ្នាំ២០២២នេះសង្ឃឹមក្នុងការពង្រីកសកម្មភាពសេដ្ឋកិច្ចនៅក្នុងវិស័យឌីជីថល។ គួរឲ្យដឹងដែរថាខេត្តមួយនេះគឺជាខេត្តដ៏មានសក្តានុពលទៅលើវិស័យ ធ្វើពាណិជ្ជកម្មនិងឧស្សាហកម្មបែបប្រពៃណីដ៏មានប្រជាប្រិយភាពដែលក្នងនោះមានដូចជា ផលិតកម្មផលិតឧបករណ៍ប្រើប្រាស់ វិស្វកម្មផលិតផលគិមីនិងដំណើរការផលិតអាហារ។ ខេត្តក៏មានផែនការក្នុងការកសាងសួនឧស្សាហកម្មបែបឌីជីថល នៅតាមខេត្តសំខាន់ជាច្រើនដូចជា Harbin និងរដ្ឋធានី Daqingខណៈដែលកន្លងមកគិត ត្រឹមឆ្នាំ២០២១ស្ថានី៍យ5Gសរុបនៅទូទាំង ខេត្តមានទៅដល់ ១៨០០០កន្លែង៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ រដ្ឋទូតចិន នៅថ្ងៃនេះបានចេញសេចក្តីថ្លែងការណ៍ ព្រមានចំៗ ទៅប្រទេសកាណាដា អំពីភាពប្រថុយប្រថាន ក្នុងការរុញឲ្យក្រុមអ្នកវិនិយោគចិន ព្រមទាំងក្រុមហ៊ុនចាកចេញពីប្រទេស ប្រសិនបើរដ្ឋាភិបាល នៅតែបន្តដាក់បម្រាម ចំពោះបច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន Huawei បន្តទៀត។ រដ្ឋទូតចិនដដែល ក៏បានបន្តដែរថា ប្រទេសកាណាដា គួរតែរៀនសូត្រនិងមើលឃើញ ពីលទ្ធផលតាមរយៈបទពិសោធកន្លងមក ជាពិសេសចំពោះព្រឹត្តិការណ៍ របស់លោកស្រី...