ព័ត៌មានអន្តរជាតិ
Gazprom អះអាងថា ប៉ូឡូញនៅតែបន្ត ធ្វើការបញ្ជាទិញហ្គាស របស់រុស្សីនៅឡើយ
បរទេស៖ ក្រុមហ៊ុនថាមពលធំបំផុតរបស់រុស្សី Gazprom កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានអះអាងថា ប្រទេសប៉ូឡូញនៅតែបានធ្វើការ បញ្ជាទិញហ្គាសរបស់រុស្សី តាមរយៈច្រកបង្ហូរជាមួយនឹងអាល្លឺម៉ង់ បន្ទាប់ពីវាត្រូវបានកាត់ផ្តាច់ការ បង្ហូរដោយផ្ទាល់ពីប្រទេសរុស្សី តាំងតែពីថ្ងៃពុធដោយសារមិនព្រម ធ្វើការទូទាត់ជាលុយរូបល។ មន្ត្រីរបស់ Gazprom បានថ្លែងថា៖ សប្តាហ៍នេះប៉ូឡូញបានបដិសេធ មិនព្រមធ្វើការទូទាត់លុយថ្លៃហ្គាស របស់រុស្សីជាមួយនឹងលក្ខខណ្ឌថ្មីឡើយ ដែលជាលទ្ធផលការផ្គត់ផ្គង់ទាំងអស់ ត្រូវបានកាត់ផ្តាច់។ ទោះបីជាយ៉ាងណាក្តីជាក់ស្តែង ប៉ូឡូញនៅតែបន្តទិញហ្កាស...