ព័ត៌មានអន្តរជាតិ
IOM៖ ជនអន្តោប្រវេសន៍ខុសច្បាប់ជិត៩០០នាក់ ត្រូវបានជួយសង្រ្គោះនៅចេញពីឆ្នេរសមុទ្រលីប៊ី
ទ្រីប៉ូលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ថា ជនអន្តោប្រវេសន៍ខុសច្បាប់ជិត៩០០នាក់ត្រូវបានជួយសង្គ្រោះចេញពីឆ្នេរសមុទ្រនៃប្រទេសលីប៊ី ហើយបាននាំមកកាន់ប្រទេសលីប៊ីវិញ កាលពីសប្តាហ៍មុន នេះបើតាមអង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក ហៅកាត់ (IOM) បានប្រកាសកាលពីថ្ងៃចន្ទ ។ អង្គការ IOM បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែមករា ជនចំណាកស្រុកចំនួន ៨៧២នាក់ត្រូវបានជួយសង្គ្រោះ ឬស្ទាក់ចាប់នៅលើដែនសមុទ្រ...