ព័ត៌មានជាតិ
សមាគមវារីវប្បករ ស្នើភាគីពាក់ព័ន្ធ ពន្លឿន ការដោះស្រាយ បញ្ហាត្រីធ្លាក់ថ្លៃ
ភ្នំពេញ៖ ភាគីសមាជិកសមាគមវារីវប្បករនៅកម្ពុជា បានលើកសំណើសុំដល់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីស្វែងរកវិធានការដោះស្រាយបន្ទាន់ ទៅលើបញ្ហាធ្លាក់ថ្លៃនៃត្រី ព្រមទាំងជាមួយបញ្ហាជាប់គាំងដែលត្រីភាគច្រើនផលិតបានក្នុងស្រុកពីខែមករាដល់ខែមីនានេះ គឺមិនទាន់មានការចាប់អារម្មណ៍ពីឈ្មួញកណ្ដាលនៅឡើយ។ សមាគមវារីវប្បករលើកសំណើបែបនេះក្នុងឱកាសបើកកិច្ចប្រជុំបន្ទាន់ពីចម្ងាយ តាមរយៈកម្មវិធី ZOOM មានការអញ្ចើញចូលរួមពីលោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារ អេ អ...