ព័ត៌មានអន្តរជាតិ
រដ្ឋមន្ត្រីការបរទេសប៉ូឡូញ និងអេស្តូនីជួប ពិភាក្សាគ្នា ទៅលើបញ្ហាពាណិជ្ជកម្ម និងបញ្ហាសន្តិសុខ
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃពុធនេះបានឲ្យដឹងថារដ្ឋមន្ត្រីការបរទេសនៃប្រទេសប៉ូឡូញនិងប្រទេសអេស្តូនីលោក Zbigniew Rau និង Eva maria Liimets បានជួបពិភាក្សាគ្នាកាលពីថ្ងៃអង្គារម្សិលមិញនេះដោយជ្រើសយកប្រធាន អំពិបញ្ហាសេដ្ឋកិច្ចនិងចំនងទំនាក់ទំនងទ្វេរភាគីផងដែរ។ លោក Rau បានថ្លែងនៅក្នុងសេចក្តីប្រកាសជារួមមួយ នៅក្រោយកិច្ចប្រជុំថា៖ពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងយ៉ាងខ្លាំងជិត៤ដងគិតចាប់តាំង តែពីប្រទេសទាំងពីរបានចូលរួមនៅក្នុងប្លុកអ៊ឺរ៉ុបជាលើកដំបូង។ នៅក្នុងកិច្ចប្រជុំរួមគ្នានោះផងដែរ រដ្ឋមន្ត្រីទាំងពីររូប ក៏បានពិភាក្សាគ្នាទៅលើបញ្ហានៃគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ រួមទាំងផ្លូវដែក Baltica ដែលរំពឹងទុកថានឹងក្លាយទៅជាមធ្យោបាយសម្រួលដល់ពាណិជ្ជកម្មរវាងប្រទេសក្នុងតំបន់ Baltics...