ព័ត៌មានជាតិ
បណ្ឌិតសេដ្ឋកិច្ច៖ មុខជំនាញដែលក្រសួងការងារ ត្រៀមបណ្តុះបណ្តាលយុវជនក្រីក្រ ជាជំនាញត្រូវប៉ាន់ និងមានចំណាប់អារម្មណ៍ខ្ពស់ពីយុវជន
ភ្នំពេញ៖ ក្រុមអ្នកជំនាញសេដ្ឋកិច្ចកម្ពុជាមើលឃើញថា ជំនាញលើវិស័យទាំង១០ ដែលមានក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសចំនួន១,៥ លាន របស់រាជរដ្ឋាភិបាលគឺសុទ្ធសឹងតែជា ជំនាញឋិតក្នុងទីផ្សារការងារខ្ពស់ ហើយជាជំនាញដែលឋិតក្នុងចំណាប់អារម្មណ៍យុវជន ក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ននេះ ។ ការលើកឡើងបែបនេះបន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជ្រើសយកវិស័យចំនួន១០មានដូចជា វិស័យធុរកិច្ចនិងព័ត៌មានវិទ្យា មេការនិចទូទៅ/មេកានិចរថយន្ត បរិក្ខាត្រជាក់ និងកម្តៅ សំណង់ ទេសចរណ៍ សេវកម្ម កសិកម្ម...