ភ្នំពេញ៖ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញចូលរួមពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងបរិការណ៍សកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមអធិបតីភាព គ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន...
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សមាគមបណ្តាញកសិករតេជោ និងវិទ្យាស្ថានស៊ីអ៊ីអូ បានសហការរៀបចំវេទិកាជួបជុំសហគ្រិនកសិកម្ម ដាំដុះ និងចិញ្ចឹមសត្វ ឆ្នាំ២០២៦ ដែលមានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទនិងកសិកម្ម និងលោកបណ្ឌិត អោម សេងបូរ៉ា ស្ថាបនិកវិទ្យាស្ថានស៊ីអ៊ីអូ។ វេទិកានេះមានការចូលរួមដោយថ្នាក់ដឹកនាំធនាគារ ARDB តំណាងសមាគមបណ្តាញកសិករតេជោ ព្រមទាំងសមាជិក សមាជិកាជាសហគ្រិនវ័យក្មេងជាច្រើនផងដែរ សរុបជាង 100 នាក់។ ក្នុងឱកាសនោះ បណ្ឌិត កៅ ថាច បានមានប្រសាសន៍ជម្រាបជូនភ្ញៀវកិត្តិយសទាំងអស់អំពីគោលនយោបាយរាជរដ្ឋាភិបាលក្នុងការគាំទ្រវិស័យកសិកម្ម ក៏ដូចជាបច្ចុប្បន្នភាពក្នុងការឆ្លើយតបទៅនឹងបរិបទក្រោយសង្គ្រាមឈ្លានពានពីប្រទេសជិតខាង។ លើសពីនេះលោកបណ្ឌិតបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់ក្រុមការងារសមាគមបណ្តាញកសិករតេជោ, វិទ្យាស្ថានស៊ីអ៊ីអូ និងក្រុមការងាររបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលបានខិតខំ ក្នុងការរៀបចំវេទិកានេះឡើង ដើម្បីផ្តល់ជាឱកាសសម្រាប់កិច្ចពិភាក្សាពី លទ្ធភាពទទួលបានហិរញ្ញប្បទានពិសេសគាំទ្រដល់វិស័យកសិកម្ម ការចែករំលែកបទពិសោធកសិកម្មទំនើប រួមទាំងការតភ្ជាប់ទីផ្សារផលិតផលកសិកម្ម និងការទំនាក់ទំនងជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។ទន្ទឹមនេះ តំណាងខាង វិទ្យាស្ថានស៊ីអ៊ីអូ ក៏បានវាយតម្លៃខ្ពស់ចំពោះវេទិកានេះ និងសង្ឃឹមយ៉ាងមុតមាំថា មានការសហការរៀបចំកម្មវិធីដូចនេះ នាពេលអនាគត។ វេទិកានេះត្រូវបានរៀបចំឡើងនៅទីស្នាក់ការកណ្ដាលធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅរសៀលថ្ងៃអង្គារ ១០រោច ខែបុស្សឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងទី១៣ ខែមករា ឆ្នាំ២០២៦៕
ភ្នំពេញ៖ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យកសិដ្ឋាន ចំនួន ៤ទីតាំង ស្ថិតនៅក្នុងមូលដ្ឋានខេត្តតាកែវ។ ដំណើរចុះពិនិត្យនេះ មានគោលបំណងលើកទឹកចិត្ត ក្តាប់ស្ថានភាពជាក់ស្តែង និងជំរុញសកម្មភាពផលិតកម្មកសិកម្មក្នុងស្រុក ដើម្បីចូលរួមកាត់បន្ថយការនាំចូលពីបរទេស។ ១.ដំណើរទស្សនកិច្ចកសិដ្ឋានគំរូចំនួន ៤ ទីតាំងរួមមាន៖ -កសិដ្ឋាន លោក យក់ ចំរើនឫទ្ធិ ដែលកំពុងពង្រីក និងដាំដុះបន្លែចម្រុះ ស្ថិតនៅភូមិកណ្តាល ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ។ -កសិដ្ឋាន លោក ស៊ន ចាន់បូរ ដែលកំពុងចិញ្ចឹមមេមាន់យកពង ស្ថិតនៅភូមិខ្នារ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។ -កសិដ្ឋាន លោក សាប់ សារុន ដែលកំពុងចិញ្ចឹមបង្កង និងត្រី ស្ថិតនៅភូមិដកពរ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ។ -កសិដ្ឋាន លោក សួង សង្ហា ដែលកំពុងចិញ្ចឹមត្រី ស្ថិតនៅភូមិចុងថ្នល់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។ ២.ការលើកទឹកចិត្ត និងការជំរុញផលិតកម្ម ក្នុងឱកាសនោះ បណ្ឌិត កៅ ថាច បានសម្តែងការកោតសរសើរ និងលើកទឹកចិត្ត ដល់ម្ចាស់កសិដ្ឋានទាំងបួន ឲ្យបន្តពង្រឹង និងពង្រីកការដាំដុះ និងការចិញ្ចឹមបន្ថែមទៀត ឲ្យបានកាន់តែច្រើន និងមានទំហំធំ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកឲ្យបានពេញលេញនិងរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការពឹងផ្អែកលើការនាំចូលផលិតផលកសិកម្មពីបរទេស។ ៣.កញ្ចប់ហិរញ្ញប្បទានពី ARDB ទន្ទឹមនឹងការជំរុញផលិតកម្ម បណ្ឌិត កៅ ថាច បានលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋានទាំងអស់ អាចធ្វើការទាក់ទងមកធនាគារ ARDB ដើម្បីទទួលបានទុនវិនិយោគបន្ថែម ជាមួយនឹងអត្រាការប្រាក់អនុគ្រោះ ពិសេសសម្រាប់ពង្រីកខ្សែសង្វាក់ផលិតកម្ម។ នេះជាយន្តការមួយរបស់រាជរដ្ឋាភិបាល តាមរយៈ ARDB ក្នុងការគាំទ្រដល់កសិករ និងកសិដ្ឋានខ្នាតតូច និងមធ្យម ឲ្យមានលទ្ធភាពពង្រីកអាជីវកម្ម។ ៤.ការចូលរួមជាមួយសមាគមបណ្តាញកសិករតេជោ បន្ថែមពីនេះ លោកបណ្ឌិត ក៏បានលើកទឹកចិត្តឲ្យម្ចាស់កសិដ្ឋានចូលរួមចងក្រងជាមួយសមាគមបណ្តាញកសិករតេជោ ដើម្បីងាយស្រួលក្នុងការតភ្ជាប់គ្នា រវាង៖ -ទទួលបានកម្ចី ដើម្បីយកទៅពង្រីកមុខរបរ -ទទួលបាន បច្ចេកទេស ពីអ្នកជំនាញតាមផ្នែក -ភ្ជាប់ទៅកាន់ ទីផ្សារ សមាគមបណ្តាញកសិករតេជោនឹងដើរតួនាទីជាស្ពានភ្ជាប់ដ៏សំខាន់មួយ ក្នុងការជួយសម្របសម្រួល និងធានានូវចីរភាពនៃការដាំដុះនិងការចិញ្ចឹមរបស់កសិករ និងកសិដ្ឋានកម្ពុជា។ ដំណើរចុះពិនិត្យនេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់វិស័យកសិកម្ម និងជីវភាពកសិករ តាមរយៈការគាំទ្រទាំងទុន ទាំងបច្ចេកទេស និងទីផ្សារ៕
ភ្នំពេញ៖ នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អមដោយសហការី បានទទួលជួបក្រុមការងារនៃ Deutsche Gesellschaft fur Internationale Zusammenarbeit (GIZ) ដើម្បីពិភាក្សាលើបទពិសោធន៍ និងការអនុវត្តរបស់ ARDB ពាក់ព័ន្ធនឹង...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមន៍បណ្តាញកសិករតេជោ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញចុះជួបសំណេះសំណាលដោយផ្ទាល់និងយ៉ាងស្និទ្ធស្នាលជាមួយបងប្អូនប្រជាកសិករជាង ៥០០ នាក់នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ក្នុងឱកាសសំណេះសំណាលនោះ បណ្ឌិត កៅ ថាច មានប្រសាសន៍ថា« ថ្លៃដេីមផលិតក្នុង១ឯកតា ជាកត្តាកំណត់នៃការចំណេញ-ខាត ដូច្នោះ កសិករត្រូវយល់ដឹងអោយច្បាស់អំពីថ្លៃដេីមផលិត ហើយគោលបំណងចម្បង និងសារៈសំខាន់បំផុតនៃការបង្កើតសមាគមន៍បណ្តាញកសិករតេជោ” ដែលដើរតួនាទីជាសសរស្តម្ភដ៏រឹងមាំក្នុងការលើកកម្ពស់ជីវភាព និងកិត្យានុភាពរបស់កសិករកម្ពុជា»។ លើសពីនេះ ចំពោះ តួនាទីស្នូលរបស់ “សមាគមន៍បណ្តាញកសិករតេជោ” បណ្ឌិត កៅ ថាច បានលើកឡើងថា សមាគមន៍នេះមានតួនាទីសំខាន់ ២យ៉ាងគឺទី១ ធ្វើជាស្ពានចម្លងដ៏រឹងមាំ៖ ក-សមាគមន៍នឹងធ្វើជាចំណុចតភ្ជាប់ដ៏សំខាន់សម្រាប់កសិករ ដើម្បីសម្រេចបាននូវការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងភ្ជាប់ទៅប្រភពហិរញ្ញវត្ថុ (ឥណទាន)។ ធនាគារ ARDB បានត្រៀមរួចជាស្រេចនូវកញ្ចប់ឥណទានពិសេសៗ ដែលមាន អត្រាការប្រាក់ទាប និងលក្ខខណ្ឌអនុគ្រោះ បំផុតដើម្បីបង្កើនទុនបង្វិល និងលើកកម្ពស់សមត្ថភាពវិនិយោគរបស់បងប្អូនកសិករដោយផ្ទាល់។ ខ-ការភ្ជាប់ទៅបច្ចេកវិទ្យា និងអ្នកជំនាញ៖ ជួយកសិករឱ្យទទួលបាននូវ បច្ចេកវិទ្យាកសិកម្មទំនើបៗ ព័ត៌មានជាក់លាក់ និងការណែនាំពីអ្នកជំនាញ ដើម្បីបង្កើនទិន្នផល គុណភាព និងឈានទៅរកការកែច្នៃដែលផ្តល់នូវ ប្រាក់ចំណេញសមស្រប និងប្រសើរជាងមុន។ គ-ការភ្ជាប់ទៅទីផ្សារតម្លៃកសិផល ផ្តល់ព័ត៌មានទីផ្សារច្បាស់លាស់ និងជួយសម្របសម្រួលការលក់កសិផល ធានាឱ្យកសិករលក់បានក្នុង តម្លៃល្អប្រសើរ និងសមរម្យ ជៀសវាងការគាបសង្កត់តម្លៃ។ ដើរតួជាតំណាងដ៏ស្មោះត្រង់ ក្នុងការលើកយកនូវបញ្ហា កង្វល់ និងសំណូមពរនានា ជាពិសេសបញ្ហាទីផ្សារ ទៅដល់ថ្នាក់ដឹកនាំ និងអាជ្ញាធរពាក់ព័ន្ធដើម្បីស្វែងរកដំណោះស្រាយទាន់ពេលវេលា។ ឃ-តភ្ជាប់សម្លេងរបស់កសិករដេីម្បីអោយបានលឺខ្លាំង ជាងសម្លេងកសិករម្នាក់ៗ។ ទី២-ជាមួយគ្នានេះសមាគមនឹងធ្វេីជាខែល ឬ ជាឆ័ត្រការពារ ពោលគឺសមាគមនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការ ការពារផលប្រយោជន៍ស្របច្បាប់ របស់កសិករ ក្នុងករណីមានការរំលោភបំពាន ឬកាកេងចំណេញ ឬបង្ខិតបង្ខំលើកសិករពីសំណាក់ឈ្មួញកណ្តាល ឬភាគីពាក់ព័ន្ធមួយចំនួន។ ការលើកទឹកចិត្ត និងសារសំខាន់របស់កសិករជាចុងបញ្ចប់នៃកម្មវិធី លោកបណ្ឌិតប្រធានបានអំពាវនាវ និងលើកទឹកចិត្តដល់បងប្អូនកសិករទាំងអស់នៅស្រុកទឹកផុស សូមចូលរួមជាមួយ “សមាគមន៍បណ្តាញកសិករតេជោ” ដើម្បីទទួលបាននូវ ការគាំពារ ការការពារ និងព័ត៌មានគ្រប់ជ្រុងជ្រោយ អំពីទីផ្សារ ឥណទាន និងបច្ចេកទេស។ សម្រាប់បណ្ឌិត កៅ ថាច ប្រសាសន៍ទៀតថា«កសិករជាឆ្នាំងបាយរបស់ប្រទេសជាតិ និងរបស់ពិភពលោក ដែលមិនអាចខ្វះបានដែលឆ្លុះបញ្ចាំងពីតម្លៃដ៏មហិមារបស់កសិករ ដែលជាសសរស្ដម្ភនៃសន្តិសុខស្បៀងជាតិ និងសកលលោក ព្រមទាំងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះវិស័យកសិកម្ម»។ សមាគមបណ្តាញកសិករតេជោ ចង់ផ្លាស់ប្តូរទម្លាប់កសិករពីការធ្វើកសិកម្មតាមបែបប្រពៃណី ឱ្យក្លាយជា កសិកម្មតាមបែបទំនើបដើម្បីក្លាយជាកសិករសហគ្រិន។ សមាគមបណ្តាញកសិករតេជោ មានគោលបំណង ចូលរួមការអភិវឌ្ឍន៍វិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ តាមរយៈការលើក កម្ពស់ការបង្កើនផលិតភាព ការធ្វើពិពិធកម្មកសិកម្ម និងកសិពាណិជ្ជកម្ម ដោយផ្តល់នូវសេវាបច្ចេកទេសការផ្សព្វផ្សាយនិងការស្វែងរកទីផ្សារផលិតផល កសិកម្ម។ បន្ថែមពីនេះមានសកម្មភាព ក្នុងការប្រមូលផ្តុំកសិករតាមតំបន់ ដើម្បីទទួលបាននូវសេវាបច្ចេកទេសផ្នែក កសិកម្ម និងការយល់ដឹងផ្នែកហិរញ្ញវត្ថុផងដែរ ៕
ភ្នំពេញ៖ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំកិច្ចប្រជុំនៅ សាខាធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សាខាបាត់ដំបង។ កិច្ចប្រជុំនេះមានការចូលរួមពី ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហពន្ធស្រូវអង្ករកម្ពុជា (CRF) ព្រមទាំងតំណាងរោងម៉ាស៊ីនកិនស្រូវធំៗនៅតាមបណ្តាខេត្តគោលដៅដូចជា ពោធិ៍សាត់...
កំពត៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាសមាជិកគណ:កម្មការកណ្តាល និងជាសមាជិកយុវជនថ្នាក់កណ្ដាល នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញថ្លែងសន្ទរកថាបើកនិងធ្វើជាវាគ្មិន ក្នុងសិក្ខាសិលាស្តីអំពីកាលានុវត្តភាព និងទិសដៅវិនិយោគសម្រាប់អនាគត ដែលកម្មវិធីនេះរៀបចំដោយ យុវជនគណបក្សថ្នាក់កណ្ដាលផ្នែកសហគ្រិនវ័យក្មេង ដោយមានអ្នកចូលរួមសរុបប្រមាណ ១៥០នាក់ ក្នុងនោះមានសមាសភាពយុវជនគណបក្សខេត្តទទួលបន្ទុកផ្នែកផែនសហគ្រិនវ័យក្មេងដែលជាបណ្តាញគណបក្សមកពីខេត្តកែប និងកំពត ។ នៅក្នុងសិក្ខាសិលានេះរៀបចំឡើងនៅសាលបូកគោ សាលាខេត្តកំពតនេះគឺ មានការអញ្ជើញចូលរួមពី ឯកឧត្តម ឃុន ហេងអគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ចាន់ ថា អភិបាលរងខេត្តកំពត តំណាងលោក ម៉ៅ ធនិន្ទ អភិបាលនៃគណៈអភិបាលខេត្ត, ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ព្រមទាំងលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ព្រមទាំងយុវជនជាសហគ្រិនវ័យក្មេងមកពីបណ្ដាញខេត្តផ្សេងៗផងដែរ។ នៅក្នុងសិក្ខាសិលានោះ លោកបណ្ឌិត កៅ ថាច បន្ទាប់ពីបានអញ្ជើញឡើងថ្លែងសន្ទរកថា បើកសិក្ខាសាលា នឹងធ្វើជាវាគ្មិនរួចមក, លោក ឃុន ហេង និងឧកញ៉ា ប៉ិច បូឡែន ព្រមទាំងវាគ្មិនផ្សេងទៀត បានចាត់ទុកថា ការបង្កើតធុរកិច្ចរបស់សហគ្រិននីមួយៗមិនត្រឹមផលចំនេញលុយកាក់ទេ ប៉ុន្តែគឺជាការចូលរួមកសាងជាតិយ៉ាងសកម្ម ជាពិសេសការវិនិយោគទៅអនាគតផ្តល់ជាមរតកដល់កូនចៅយើង ដូចជា ការវិនិយោគលើវិស័យអប់រំ ការវិនិយោគបៃតង ការដាំដុះបន្លែ ការវិនិយោគលើជំនាញវិជ្ជាជីវៈ ការវិនិយោគលើនវានុវត្តន៍កសិកម្ម និងការវិនិយោគលើការកែច្នៃចំណីអាហារជាដើម ព្រោះមិនបង្កផលប៉ះពាល់ដល់សង្គមជាតិ។ ជាចុងក្រោយ បណ្ឌិត កៅ ថាច ក៏បានផ្តល់ទស្សនវិស័យមួយចំនួនសម្រាប់កាលានុវត្តភាព និងទិសដៅវិនិយោគសម្រាប់ឱកាសអាជីវកម្មថ្មី និងទៅអនាគតដូចជា គឺ ទី១ មូលធនមនុស្ស ទី២ នវានុវត្តន៍កសិកម្ម ទី៣ ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ទី៤ ចីរភាពបរិស្ថាន ទី៥ ការកសាង សមត្ថភាពស្ថាប័ន ការត្រៀមខ្លួនសម្រាប់ឱកាសអាជីវកម្មថ្មី ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍នៅក្នុងសង្គមជាតិទាំងមូល ៕
នូវ៉ែលហ្សេឡង់៖ នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាសមាជិក និងជាតំណាងគណៈកម្មការបោះឆ្នោតជ្រើសតាំងសមាជិកការិយាល័យតំណាងសភាពាណិជ្ជកម្មប្រចាំទីក្រុងអូក្លិនប្រទេសនូវ៉ែលហ្សេឡង់ ព្រមទាំងគណៈប្រតិភូ បានអញ្ជើញចូលរួម ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយនៅទីក្រុងអូក្លិន ប្រទេសនូវ៉ែលហ្សេឡង់ គឺការរៀបចំ ពិធីប្រកាសបើកជាផ្លូវការនូវការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងអូក្លិន (Auckland) ប្រទេសនូវ៉ែលហ្សេឡង់។ ព្រឹត្តិការណ៍នេះគឺជាជំហានថ្មីមួយដ៏សំខាន់ក្នុងការអនុវត្តយុទ្ធសាស្ត្រក្នុង...
ទីក្រុងហុកស្បេ៖ ពិធីប្រកាសសមាសភាព គណៈកម្មាការសាខាបក្ស និងសមាសភាពយុវជន គណបក្សប្រជាជនកម្ពុជា និងប្រកាសអំពីសមាសភាពថ្នាក់ដឹកនាំ និងសមាជិកសមាគម ខ្មែរ – ហុកស្បេ ប្រចាំទីក្រុង ហុកស្បេ (Hawke’s Bay) ប្រទេសនូវ៉ែលហ្សេឡង់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ បណ្ឌិត កៅ ថាច សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារតំបន់ ៥...
ភ្នំពេញ៖ បណ្ឌិត កៅ ថាច សមាជិកគណកម្មាធិការកណ្តាល និងជាប្រធានក្រុមចលនាយុវជន របស់ក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល កាលពីថ្ងៃទី២៥ តុលា បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីចាប់ឆ្នោតអាហារូបករណ៍របស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ផ្តល់ជូនសិស្សប្រឡងជាប់បាក់ឌុប ស្ថិតនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ នៅក្នុងកម្មវិធីចាប់ឆ្នោតអាហា រូបករណ៍របស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន...