ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ច លោកបណ្ឌិត គី សេរីវឌ្ឍន៍ មើលឃើញថាការដាក់ចេញនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសគឺជាយុទ្ធសាស្រ្តមួយរបស់រាជរដ្ឋាភិបាលអាណាត្តិទី៧ក្នុងការសម្រេចចក្ខុវិស័យប្រែក្លាយកម្ពុជាជាប្រទេសប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងប្រទេសប្រាក់ចំណូលខ្ពស់ឆ្នាំ២០៥០ ។ ការលើកឡើងបែបនេះបន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានប្រកាសដាក់ឱ្យអនុវត្តនូវការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ២០២៣ ថ្មីៗនេះ ។ លោកថា៖ «ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសគឺជាយុទ្ធសាស្រ្តរយៈពេលខ្លីក្នុងការបង្កើនកម្លាំងជំនាញនៅក្នុងស្រុកនាពេលអនាគត ។...
ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ចលោកបណ្ឌិត គី សេរីវឌ្ឍន៍ លើកឡើងថាកម្មវិធីថ្នាក់ជាតិលើការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ របស់រាជរដ្ឋាភិបាលគឺជាយុទ្ធសាស្រ្ត ចាប់យកឱកាសការរើរោងចក្រពីបណ្តាប្រទេសអភិវឌ្ឍធំៗនាពេលអនាគតដ៏ខ្លីខាងមុខនេះ ។ ការបញ្ជាក់បែបនេះរបស់លោកបណ្ឌិតគឺបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបណ្តុះបណ្តាលក្រុមយុវជនគោលដៅមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរដ្ឋាភិបាលគ្រោងនឹងប្រកាសនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ។ សម្រាប់អ្នកជំនាញសេដ្ឋកិច្ចរូបនេះការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈគឺធ្វើឱ្យពលរដ្ឋមានសមត្ថភាពលើជំនាញបច្ចេកទេស ហើយអាចទទួលយកលំហូរវិនិយោគលើវិស័យឧស្សាហកម្មមកពីប្រទេស ចិន ឥណ្ឌា...