ភ្នំពេញ៖ អ្នកតាមដានស្ថានការណ៍នយោបាយ លោក បណ្ឌិត យង់ ពៅ បានមើលឃើញថា ការចូលចតរបស់នាវាចម្បាំង កងទ័ពជើងទឹកអាមេរិក នៅកំពង់ផែព្រះសីហនុ ខេត្តព្រះសីហនុ នឹងបង្កើនកិច្ចសហប្រតិបត្តិជាមួយគ្នាឡើងវិញ លើផ្នែកកងទ័ពរវាងប្រទេសទាំង២។ នេះជាលើកទី១ហើយ របស់នាវាចម្បាំងកងទ័ពជើងទឹកអាមេរិក ចូលចតនៅកំពង់ផែស្វ័យតក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ក្រោយពីអាកខានអស់រយៈពេល៨ឆ្នាំ...
ភ្នំពេញ៖ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត យង់ ពៅ បានកត់សម្គាល់ឃើញថា ក្នុងដំណើរ បំពេញទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភារយៈពេល២ថ្ងៃ(៤-៥ធ្នូ)នៅចិនបានបង្ហាញពីការ ពង្រឹងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការឆកោណត្បូងពេជ្រ ឲ្យកាន់តែរឹងមាំរវាងប្រទេសទាំង២បន្ថែមទៀត។ នេះបើតាមការផ្សព្វផ្សាយរបស់ រាជបណ្ឌិត្យសភាកម្ពុជា នាថ្ងៃ ៥ ធ្នូ។ លោកបណ្ឌិត បានលើកឡើងថា បើគេពិនិត្យទៅលើស្ថានភាព...
ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់នៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត យង់ ពៅ បានបង្ហាញការយល់ឃើញនាថ្ងៃ២ ធ្នូ ថា ការចាត់វិធានការផ្លូវច្បាប់ទៅលើបុគ្គលជាអ្នកសូកប៉ាន់ និងអ្នកទទួលសំណូកនាពេលនេះ នឹងក្លាយជារូបភាពដ៏ប្រសើរមួយនៅក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ តាមរយៈការផ្ដល់មេរៀន និងបទពិសោធន៍ទៅដល់អ្នកដែលមានបំណងចង់សូកប៉ាន់ ឬទទួលសំណូកទាំងឡាយ ឱ្យមានការខ្លាចក្រែងរអែងនឹងច្បាប់ដែលមានជាធរមាន។ ការលើកឡើងរបស់លោកនេះ បន្ទាប់សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃ២៩ វិច្ឆិកា បានចេញដីកាឃុំខ្លួន ស្ត្រី២នាក់ ដាក់ពន្ធនាគារពាក់ព័ន្ធយកលុយ៣០ម៉ឺនដុល្លារទៅឱ្យលោក...
ភ្នំពេញ៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថាអ្នកវិភាគ និងសង្គមស៊ីវិលមួយចំនួននៅកម្ពុជា មិនគួរផ្សាភ្ជាប់រឿងកម្មករ ជាមួយនិងរបៀបវារៈនយោបាយនោះទេ ពីព្រោះវាធ្វើឱ្យប៉ះពាល់ទៅដល់និរន្តរភាពការងារ របស់កម្មករនិងផលប្រយោជន៍រួម របស់សង្គមជាតិ។ ការលើកឡើងបែបនេះបន្ទាប់ពី អ្នកជំនាញវិទ្យាសាស្ត្រនយោបាយរូបនេះ បានមើលឃើញថា អ្នកវិភាគ សង្គមស៊ីវិល និងសហជីពមួយចំនួននៅតែយករឿង ការកាត់ផ្តាច់ការអនុគ្រោះពន្ធ Everything...