ព័ត៌មានជាតិ
យានយន្តជាង ១៥០ពាន់គ្រឿង មិនទាន់ឆៀក និងបណ្ណបើកបរជាង ៣០០ពាន់បណ្ណ ហួសសុពលភាព
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា នាពេលបច្ចុប្បន្ននេះ មានយានយន្តជាង១៥០ពាន់គ្រឿង មិនទាន់បានត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) និងបណ្ណបើកបរជាង ៣០០ពាន់បណ្ណ ហួសសុពលភាព។ ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) សាខាសំរោងអណ្តែត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ...