ព័ត៌មានជាតិ
រាជរដ្ឋាភិបាលកម្ពុជា ដាក់ឱ្យអនុវត្តសាកល្បង ការផ្ដល់សេវាបណ្ណព្រំដែន នៅរដ្ឋបាលក្រុង ស្រុកនៃខេត្តជាប់ព្រំដែនថៃ
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្ដីសម្រេច ស្ដីពី ការដាក់ឱ្យអនុវត្តសាកល្បង ការផ្ដល់សេវាបណ្ណព្រំដែនកម្ពុជា-ថៃ នៅរដ្ឋបាលក្រុង ស្រុកនៃខេត្តជាប់ព្រំដែន ជាមួយព្រះរាជាណាចក្រថៃ។ សូមបញ្ជាក់ថា ការដាក់ឱ្យអនុវត្តសាកល្បង ការផ្ដល់សេវាបណ្ណព្រំដែនកម្ពុជា-ថៃ នៅរដ្ឋបាលក្រុង ស្រុកនៃខេត្តជាប់ព្រំដែនជាមួយព្រះរាជាណាចក្រថៃ សម្រាប់រយៈពេល ០៦ខែ ដោយគិតចាប់ពីថ្ងៃទី០១ ខែ មករា ឆ្នាំ ២០២៤។...