ព័ត៌មានជាតិ
ការបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈជាឱកាសមាសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ
ភ្នំពេញ៖ អ្នកវិភាគសង្គម លោកបណ្ឌិត គិន ភា មើលឃើញថា ការដាក់ចេញនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ គឺជាឱកាសមាសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលត្រូវតែចាប់យកនូវឱកាសនេះឱ្យបាន។ ការលើកឡើងបែបនេះបន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានប្រកាសដាក់ឱ្យអនុវត្តនូវការរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត និង ការបណ្តុបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ២០២៣។ ទន្ទឹមនឹងនេះ...