ព័ត៌មានជាតិ
អភិបាលខេត្តពោធិ៍សាត់ ជំរុញអាជ្ញាធរនិងកងកម្លាំង ត្រូវពង្រឹងការទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ
ភ្នំពេញ៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានជំរុញឱ្យគ្រប់ស្ថាប័នមន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធទាំងអស់ និងកងកម្លាំងត្រូវយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ច ក្នុងដែនគ្រប់គ្រងរបស់ខ្លួនឱ្យបានម៉ឺងម៉ាត់ សំដៅទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ឱ្យមានប្រសិទ្ធភាពខ្ពស់ ស្របតាមច្បាប់កំណត់ និងត្រូវពន្លឿនរៀបចំរបាយការណ៍ ជូនគណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ឱ្យបានឆាប់។ នេះបើយោងតាម រដ្ឋបាលខេត្តពោធិ៍សាត់។ ការជំរុញរបស់អភិបាលខេត្តពោធិ៍សាត់ បានធ្វើឡើងក្នុងឱកាសរូបលោក...