នៅថ្ងៃទី ២៤ ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាគន្លឹះ ក្នុងកិច្ចប្រជុំសន្ទនាថ្នាក់ដឹកនាំ”BRICS បូក” ដោយលើកឡើងនូវគំនិតផ្តួចផ្តើមបីចំណុច ពោលគឺ ប្រកាន់ខ្ជាប់សន្តិភាពនិងសម្រេចបាននូវសន្តិសុខរួម ស្តារការអភិវឌ្ឍឡើងវិញនិងសម្រេចបាននូវវិបុលភាពជាទូទៅ រួមគ្នាស្តារអរិយធម៌ឡើងវិញ និងសម្រេចបាននូវភាពពិពិធកម្មនិងភាពសុខដុមរមនា ហើយបានធ្វើបទបង្ហាញពីការអនុវត្ត និងវិវឌ្ឍរីកចម្រើននៃគំនិតផ្តួចផ្តើមសន្តិសុខសកល គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល ព្រមទាំងបានប្រកាសពីវិធានការមួយចំនួន ដែលប្រទេសចិននឹងចាត់ក្នុងការជំរុញ ការអភិវឌ្ឍនៃប្រទេស...
ពេលថ្មីៗនេះ សេតវិមានអាមេរិកបានប្រកាសថា លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកបានពន្យារពេលដំណើរទស្សនកិច្ច នៅប្រទេសអាល្លឺម៉ង់និងអង់ហ្គោឡា ដែលនឹងធ្វើនៅពាក់កណ្តាលខែតុលា ឆ្នាំនេះតាមការគ្រោងទុក ។ ក្នុងនោះ ដំណើរទស្សនកិច្ចនៅប្រទេសអង់ហ្គោឡា គឺជាពាក្យសន្យាចំពោះទ្វីបអាហ្វ្រិកដែលលោក ចូ បៃដិន បានធ្វើឡើងកាលពីជាងមួយឆ្នាំមុន ប៉ុន្តែមិនអាចសម្រេចបានក្នុងរយៈពេលយូរ ដោយសារមូលហេតុគ្រប់បែបយ៉ាង ។ ប្រការនេះបានធ្វើឱ្យអ្នកផងទាំងពួងគិតថា អាមេរិកសន្យាជាមួយទ្វីបអាហ្វ្រិក គឺ...
“គម្រោងស្តីពីខ្សែក្រវាត់និងផ្លូវទាំងអស់ នាពេលបច្ចុប្បន្នសុទ្ធតែ នឹងគិតពិចារណាដល់និរន្តរភាព និងប្រើប្រាស់បច្ចេកវិទ្យាបៃតងនិងហិរញ្ញវត្ថុបៃតង ។” ក្នុងវេទិកាពាណិជ្ជកម្មនិងវិនិយោគស្តីពី “ខ្សែក្រវាត់និងផ្លូវ” ឆ្នាំ២០២៤ ដែលបើកធ្វើនៅពេលថ្មីៗកន្លងទៅនេះ លោក Peter Burnett ប្រធានប្រតិបត្តិនៃសមាគមពាណិជ្ជកម្ម អង់គ្លេសនិងចិនបានថ្លែងដូចខាងលើនេះ ។ ភ្ញៀវកិត្តិយសរបស់ប្រទេសនានានាំគ្នាថ្លែងថា គំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” មានប្រភពនៅប្រទេសចិន ដែលផ្តល់ផលប្រយោជន៍ និងឱកាសដល់ពិភពលោក ។...
កាលពីថ្ងៃទី១០ ខែកក្កដា តាមម៉ោងក្នុងតំបន់ កិច្ចប្រជុំកំពូលនៃអង្គការណាតូនៅក្រុងវ៉ាស៊ីនតោន បានចេញផ្សាយសេចក្តីប្រកាស ។ ក្នុងបរិបទដែលអង្គការណាតូដើរ ស្របគ្នាជាមួយយុទ្ធសាស្ត្រស្តី ពីការទប់ស្កាត់ចិនរបស់សហរដ្ឋអាមេរិក សេចក្តីប្រកាសនេះបានធ្វើការវាយប្រហារ ដោយចេតនាអាក្រក់ចំពោះប្រទេសចិន ដោយអះអាងថា ចិនបានបង្កជាបញ្ហាប្រឈមចំពោះផលប្រយោជន៍ សន្តិសុខនិងតម្លៃរបស់អង្គការណាតូ ហើយមួលបង្កាច់ថា ចិនជា “អ្នកគាំទ្រដែលមានលក្ខណៈសម្រេច” ចំពោះការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន ។ ក្នុងនាមជាអ្នកផ្ដួចផ្តើមឱ្យមានការ ប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន អង្គការណាតូមិនពិនិត្យកំហុសរបស់ខ្លួន...
ពេលថ្មីៗនេះ កិច្ចប្រជុំលើកទី ២៤ នៃក្រុមប្រឹក្សាប្រមុខរដ្ឋនៃរដ្ឋសមាជិក នៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) បានប្រារព្ធធ្វើនៅទីក្រុង Astana ប្រទេសកាហ្សាក់ស្ថាន ។ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលលើកនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើការពិគ្រោះពិភាក្សាអំពី ផែនការអភិវឌ្ឍន៍និងប្រមូលផ្តុំគំនិត ឯកភាពរួមនៃកិច្ចសហប្រតិបត្តិការជាមួយ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសនានាក្នុងតំបន់ ដើម្បីបំពេញបន្ថែមថាមពលវិជ្ជមាន និងកម្លាំងចលករថ្មីកាន់តែច្រើនសម្រាប់ គាំពារសន្តិភាពនិងវិបុលភាព នៃមហាដីគោកអឺរ៉ាស៊ីនិងពិភពលោក...
ហ្វីលីពីនបានបង្ករឿងហេតុកាន់តែខ្លាំងឡើងៗនៅសមុទ្រចិនខាងត្បូង ។ យោងតាមការរាយការណ៍នៃរដ្ឋបាលឆ្មាំសមុទ្រចិនឱ្យដឹងថា កាលពីថ្ងៃទី១៧ខែមិថុនា ហ្វីលីពីនបានចាត់បញ្ជូននាវាផ្គត់ផ្គង់សម្ភារៈមួយគ្រឿងនិងកាណូតពីរគ្រឿងឱ្យបំពានចូលក្នុងលំហសមុទ្រនៅជាប់ថ្មប៉ប្រះទឹក Ren’ai នៃប្រជុំកោះ Nansha របស់ចិនដោយខុសច្បាប់ ដោយប៉ុនប៉ងដឹកជញ្ជូននិងផ្គត់ផ្គង់សម្ភារៈទៅឱ្យនាវាចម្បាំងដែលទុកចោលដោយខុសច្បាប់នៅទីនោះ ។ ក្នុងអំឡុងពេលនេះ នាវាដឹកជញ្ជូនសម្ភារៈរបស់ហ្វីលិពីនបានបើកចូលទៅជិតនិងបំបុកប៉ះដោយចេតនានូវនាវារបស់ភាគីចិនដែលកំពុងធ្វើនាវាចរណ៍ដោយប្រក្រតី ។ ឆ្មាំសមុទ្រចិនបានចាត់វិធានការគ្រប់គ្រងចំពោះនាវារបស់ហ្វីលីពីន ចំណាត់ការរបស់ភាគីចិនគឺសមហេតុផល មានភាពជំនាញនិងស្របច្បាប់ ។ អ្វីដែលគួរឱ្យកត់សម្គាល់គឺ ទង្វើបង្ករឿងហេតុកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃរបស់ហ្វីលីពីនគឺកើតក្នុងបរិបទដែលចិនបានអនុវត្ត《ការកំណត់ស្តីពីរបៀបវារៈអនុវត្តច្បាប់នៃស្ថាប័នឆ្មាំសមុទ្រ》 ។ភាគីហ្វីលីពីនបានអះអាងម្តងហើយម្តងទៀតថា អ្វីដែលខ្លួនដឹកជញ្ជូនគឺសម្ភារៈសម្រាប់ជីវភាពរស់នៅ...
ការសិក្សាស្រាវជ្រាវ បច្ចេកទេស ឈានមុខដូចជា ព័ត៌មាន Quantum Blockchain និងសេវាកម្ម ៦G ជាដើមឈរ នៅលំដាប់ នាំមុខលើទូទាំងពិភពលោក មុខរបរសំខាន់ៗ ដូចជាសេវាកម្ម៥G កំពង់ផែនិងភ្នំអណ្តូងរ៉ែ ជាដើមធ្វើបរិវត្តកម្ម ឌីជីថល ហើយរោងចក្រគំរូខាងផលិតកម្មវៃឆ្លាតថ្នាក់ជាតិជាង៤រយ ត្រូវពូនជ្រំដោយជោគជ័យ។ល។ ការច្នៃប្រឌិតថ្មី នៃបច្ចេកវិទ្យាឌីជីថលនិងការ ធ្វើបរិវត្តកម្មឌីជីថលរបស់ចិន កំពុងក្លាយជាកម្លាំងចលករដ៏ខ្លាំងក្លា...
ថ្ងៃទី២៧ខែឧសភា តាមម៉ោងក្នុងតំបន់ មហាសន្និបាតអង្គការសុខភាពពិភពលោក លើកទី៧៧ បានមានលទ្ធផលបែបនេះជាថ្មីម្តងទៀតថា៖ មហាសន្និបាតបានបដិសេធយ៉ាងច្បាស់ ដោយមិនដាក់បញ្ចូលនូវអ្វីដែលហៅថា សេចក្តីស្នើច្បាប់ស្តីពី “ការអញ្ជើញតៃវ៉ាន់ឱ្យចូលរួមក្នុងមហាសន្និបាត អង្គការសុខភាពពិភពលោក ក្នុងនាមជាអ្នកសង្កេតការណ៍” ទៅក្នុងរបៀបវារៈនៃមហាសន្និបាតដែលលើកឡើង ដោយប្រទេសមួយចំនួនតូច។ អស់រយៈពេល៨ឆ្នាំជាប់ៗគ្នា អាជ្ញាធរតៃវ៉ាន់ត្រូវបានបដិសេធដោយ មហាសន្និបាតអង្គការសុខភាពពិភពលោក។ នេះបានបញ្ជាក់យ៉ាងពេញលេញថា គោលការណ៍ចិនតែមួយគឺជាបំណងរួម របស់ប្រជាជននិងជានិន្នាការមិនអាចធ្វើផ្ទុយបាន។ អាជ្ញាធរបក្សវឌ្ឍនភាពប្រជាធិបតេយ្យ បានឃុបឃិតគ្នាជាមួយកម្លាំងខាងក្រៅ ដើម្បីលេងកលល្បិចនយោបាយ...
ពូជសាសន៍និយមបានចាក់ជ្រៅទៅក្នុងផ្នត់គំនិត គម្លាតរវាងអ្នកមាននិងអ្នកក្រកាន់តែខ្លាំងក្លា ការធ្វើបដិបក្ខគ្នារវាងបក្សពួកកើតមានជាបន្តបន្ទាប់ បានច្រានចោលនិងរើសអើងជនអន្តោប្រវេសន៍ ។ល។ «របាយការណ៍ស្តីពីការរំលោភសិទ្ធិមនុស្ស នៅសហរដ្ឋអាមេរិកឆ្នាំ២០២៣» ដែលការិយាល័យព័ត៌មាននៃក្រុមប្រឹក្សា កិច្ចការរដ្ឋចិនបានចេញផ្សាយ កាលពីថ្ងៃទី២៩ ខែឧសភា បានប្រើទិន្នន័យជាច្រើននិងសំណុំរឿងស្រស់ៗ ក្នុងន័យលាតត្រដាងនូវការពិត ដែលអាមេរិករំលោភសិទ្ធិមនុស្ស ។ សូមយកអំពើហិង្សាដោយកាំភ្លើងជាឧទាហរណ៍ ។ យោងតាមស្ថិតរបស់វេបសាយ “បណ្ណសារអំពើហិង្សាដោយកាំភ្លើង”បានឱ្យដឹងថា នៅឆ្នាំ២០២៣ សហរដ្ឋអាមេរិកបានកើតមាន ករណីបាញ់ប្រហារទ្រង់ទ្រាយធំ...
ប្រមុខរដ្ឋចិននិងបារាំង បានផ្តល់ភ្លើងគប់នៃការប្រកួត កីឡាអូឡាំពិកដល់គ្នាទៅវិញទៅមក ភាគីទាំងពីរបានចេញផ្សាយ សេចក្តីថ្លែងការណ៍រួមចំនួន៤ច្បាប់ បានចុះហត្ថលេខាលើឯកសារ សហប្រតិបត្តិការទ្វេភាគីចំនួនជិត ២០ច្បាប់ ក្នុងវិស័យអភិវឌ្ឍន៍បៃតងអាកាសចរណ៍ ចំណីអាហារផ្នែកកសិកម្ម ធុរកិច្ចនិងផ្លាស់ប្តូររវាង ប្រជាជននិងប្រជាជនជាដើម។ល។ថ្ងៃទី៦ ខែឧសភា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើកិច្ចពិភាក្សាជាមួយលោក Macron ប្រធានាធិបតីបារាំងនៅទីក្រុងប៉ារីស ហើយទទួលបានសមិទ្ធផលជាផ្លែផ្កាមួយចំនួន។ លោក...