ភ្នំពេញ ៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ ជម្រាបជូនដល់សាធារណជន អ្នកសារ ព័ត៌មានក្នុងស្រុក-ក្រៅស្រុក និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមជ្រាបថា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ មានសារព័ត៌មានថៃ ចុះផ្សាយថា ជនជាតិថៃចំនួន៩នាក់ បានរត់ឆ្លងដែនចូលទឹកដីថៃ ដើម្បីអោយសមត្ថកិច្ច ជួយសង្រ្គោះ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ដោយពួកគេអះអាងថា...
ភ្នំពេញ ៖ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ បានប្រកាសឲ្យប្រជាពលរដ្ឋ នៅទូទាំងខេត្ត ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ក្រែងមានប្រការណាមួយ កើតឡើងជាយថាហេតុ ដោយសារស្ថានភាពទឹកជំនន់ទឹកភ្លៀងក្នុងស្រុក និងទឹកធ្លាក់មកពីប្រទេសថៃ នៅគ្រប់ច្រកព្រំដែន ព្រមទាំងតាមការប្រកាស ពីទឹកភ្លៀច្រើនក្នុងខេត្ត ជាប់ៗគ្នាផងដែរ ៕
បន្ទាយមានជ័យ: ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ បានបើកកិច្ចប្រជុំមួយស្តីពីការ ប្រសិទ្ធភាពការងារនគរបាលប្រចាំថ្ងៃដល់កម្លាំង នគរបាលការិយាល័យជំនាញ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។ កិច្ចប្រជុំនេះផ្តោតលើរបៀបវរ:សំខាន់ៗចំនួន៣គឺ១-ការពង្រឹងនិតិវិធី ២-ការពង្រឹងនិតិវិធីរដ្ឋបាល ៣-កិច្ចការងារបញ្ជូនសំណុំរឿងនិងដីការ។កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យជាច្រើនរូប។ លោកឧត្តមសេនីយ៍ទោ...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៦ កញ្ញា ជំនន់ទឹកភ្លៀង ក្នុងខេត្តបន្ទាយមានជ័យ ប៉ះពាល់ប្រជាជន ប្រមាណ ៦,៦៨៦គ្រួសារ និងជម្លៀសទៅទួលសុវត្ថិភាព ៧៣៦គ្រួសារ ហើយលិចស្រូវប្រមាណ ៥,០០០ហិកតា ព្រមទាំង...
បន្ទាយមានជ័យ: ឧត្តមសេនីយ៍ទោ សេង ធារិនមេបញ្ជាការរងនាយសេនិការ យោធភូមិភាគទី៥ អញ្ជើញអមដំណើរ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ ពិនិត្យស្ថានភាព ជំនន់ទឹកភ្លៀង និងផលប៉ះពាល់របស់ប្រជាពលរដ្ឋដោយផ្ទាល់នៅក្នុងក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។ សូមបញ្ជាក់ថា ដោយប៉ុន្មានថ្ងៃនេះកម្ពុជាបាននិងកំពុងបន្តទទួលរងឥទ្ធិពលនៃជ្រលងសម្ពាធទាប បង្ករឱ្យមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំងដែលអាចបង្ករជាជំនន់ទឹកភ្លៀង ជន់លិច...
ភ្នំពេញ ៖នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ លោកវរសេនីយ៍ទោ ទ្បេង ហុងលាង មេបញ្ជាកការផ្នែកសឹករងប៉ោយប៉ែត ដឹកនាំកម្លាំង ២០នាក់ ចុះជួយប្រជាពលរដ្ឋដែលរងគ្រេាះដោយជំនន់ទឹកភ្លៀង រស់នៅតាមមាត់អូរព្រំដែន កម្ពុជា-ថៃ ស្ថិតនៅភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំនួន២៥គ្រួសារ ទៅកាន់ទីទួលសុវត្ថិភាព ដែលសហការជាមួយកម្លាំងនគរបាលក្រុងប៉ោយបែ៉តនិងប្រជាការពារភូមិ ។ គួរបញ្ជាក់ផងដែលថាខេត្តបន្ទាយមានជ័យ...
បន្ទាយមានជ័យ ៖ ក្រោយផ្ទុះរឿងអាស្រូវខ្វះទំនួលខុសត្រូវ ក្នុងការគ្រប់គ្រងអង្គភាពរបស់ខ្លួន កាលពីថ្មីៗនេះ លោកវេជ្ជបណ្ឌិត ច័ន្ទ វិឌ្ឍីណាវុឌ្ឍ ប្រធានមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរីត្រូវបានក្រុមប្រឹក្សាវិន័យសម្រេច ដកចេញពីតំណែង ដោយតែងតាំងលោកវេជ្ជបណ្ឌិត ទុ បារាំង អតីតអនុប្រធានឡើងជំនួសវិញ។ នេះបើតាម លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យប្រាប់នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១។...
ភ្នំពេញ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាស ពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន២០២នាក់ថ្មី និងមានករណីអ្នកជាសះស្បើយ ១០៩នាក់ ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏អំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។...
ភ្នំពេញ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ សហការ ជាមួយគណៈកម្មាការប្រយុទ្ធនឹងជំងឺកូវីដ១៩ បានរៀបចំដាក់ឲ្យដំណើរការថែទាំ ការព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ។ យោងតាមរដ្ឋបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា នៅទី២៤ ខែកក្កដា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្ត ដែលដឹកនាំផ្ទាល់ ដោយ លោក អ៊ុ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈកម្មាការខេត្តប្រយុទ្ធ នឹងជំងឺកូវីដ១៩ ព្រមទាំងអភិបាលរងខេត្តក្រុមការងារ...
បន្ទាយមានជ័យ: ជនសង្ស័យ៨នាក់ត្រូវបាននរបាល ខេត្តបន្ទាយមានជ័យ និងនគរបាលខេត្តបាត់ដំបង សហការគ្នាឆ្មក់បង្រ្កាបឃាត់ខ្លួនបានជាបន្តបន្ទាប់ និង ដកហូតបានថ្នាំញៀនជាង30គីឡូក្រាម ខណះពួកគេកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ នៅក្រុងប៉ោយប៉ែត-ស្រុកម៉ាឡៃ ជាតំបន់ ជាប់ព្រំដែនកម្ពុជាថៃ ហើយក្រុមជួញដូរទាំងនោះត្រូវបានបញ្ជូនទៅតុលានៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ។ ប្រតិបត្តិការនេះ ដឹកនាំចុះបង្ក្រាបផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងដោយមានការដឹកនាំសម្របសម្រួលពីឯកឧត្តម កើត វណ្ណា...