ព័ត៌មានអន្តរជាតិ
បន្ទុះភ្នំភ្លើង ផ្ទុះឡើងនៅអ៊ីស្លង់ គំរាមកំហែងឲ្យមានការជម្លៀសពលរដ្ឋចេញពីតំបន់រងគ្រោះ
HELSINKI៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ថា អាជ្ញាធរអ៊ីស្លង់បានប្រកាសពីការបញ្ចប់ការជម្លៀសទីក្រុង Grindavik នៅលើឧបទ្វីប Reykjanes កាលពីព្រឹកថ្ងៃសៅរ៍ ក្រោយពីការដាក់ប្រទេសស្ថិតនៅក្នុងភាពអាសន្នកាលពីល្ងាចថ្ងៃសុក្រ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងបានអង្រួននៅឧបទ្វីបនៅភាគនិរតីនៃប្រទេសនេះ ។ សកម្មភាពរញ្ជួយដីបានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីកើតឡើងកាលពីរសៀលថ្ងៃសុក្រ ។ នាយកដ្ឋានការពារជនស៊ីវិល និងការគ្រប់គ្រងគ្រាអាសន្ននៃប្រទេសអ៊ីស្លង់ បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ទីប្រជុំជន Grindavik ត្រូវបានបញ្ជាឱ្យជម្លៀសនៅម៉ោងប្រហែលមួយព្រឹក...