ព័ត៌មានអន្តរជាតិ
ចិន ប្រឆាំងដាច់ខាតចំពោះការ គ្រប់គ្រងការនាំចេញថ្មី របស់អាមេរិកលើបន្ទះឈីប semiconductor
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ប្រទេសចិន ប្រឆាំងដាច់ខាត ចំពោះការត្រួតពិនិត្យការ នាំចេញថ្មីរបស់សហរដ្ឋអាមេរិក លើបន្ទះសៀគ្វី semiconductor ទៅកាន់ប្រទេសចិន ព្រោះវានឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ពាណិជ្ជកម្មធម្មតារវាង ក្រុមហ៊ុននៅក្នុងប្រទេសទាំងពីរ និងគំរាមកំហែងដល់ស្ថិរភាព នៃខ្សែសង្វាក់ផ្គត់ផ្គង់ និងឧស្សាហកម្មសកល។ អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា ភាគីចិនបានកត់សម្គាល់ឃើញថា អង្គភាពរបស់ចិនចំនួន៩ ត្រូវបានដកចេញពីបញ្ជី ដែលមិនបានផ្ទៀងផ្ទាត់ ដោយបង្ហាញថា ប្រទេសទាំងពីរអាចស្វែងរក...