ព័ត៌មានជាតិ
លោក សុខ ឥសាន ៖អាជ្ញាធរ វៀតណាម ក៏មិនអនុញ្ញាតឲ្យរស់នៅអាណាធិបតេយ្យតាមផ្លូវ និងទន្លេដែរ(Videos)
ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានលើកឡើងនាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ថា គ្មានប្រទេសណាមួយអនុញ្ញាតឲ្យមានអន្តោប្រវេសន៍ខុសច្បាប់មកនៅខុសច្បាប់ និងអាណាធិបតេយ្យក្នុងប្រទេសគេទេ បើទោះបីអាជ្ញាធរវៀតណាមក៏មិនអនុញ្ញាតឲ្យតាំងទីលំនៅដ្ឋានខុសច្បាប់ និងបែបអាណាធិបតេយ្យតាមផ្លូវ និងទន្លេដែរ ។ លោកថ្លែងបន្តតាមបណ្តាញតេឡេក្រាមទៀតថា រាជរដ្ឋាភិបាលកម្ពុជាគាំពារតែអ្នករស់នៅស្របច្បាប់ទេចំពោះជនបរទេសខុសច្បាប់ ត្រូវអនុវត្តច្បាប់ ស្តីពី អន្តោប្រវេសន៍ និងសញ្ជាតិ ។ លោកថា...