ព័ត៌មានជាតិ
សម្តេចធិបតី ប្តេជ្ញាបន្តពង្រឹងបរិស្ថានវិនិយោគ នៅកម្ពុជា ឱ្យមានភាពបត់បែន ងាយស្រួល និងអំណោយផល
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់ អគ្គនាយកក្រុមហ៊ុនមីនេបៀមីត្សូមី (Minebea) នៅទីក្រុងតូក្យូ ប្រទេសជប៉ុនថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ប្តេជ្ញាបន្តពង្រឹងបរិស្ថានវិនិយោគនៅកម្ពុជា ឱ្យកាន់តែមានភាពបត់បែន ងាយស្រួល និងអំណោយផលបន្ថែមទៀត។ ក្នុងឱកាសចូលជួបសម្តែងការគួរសម ជាមួយសម្តេចធិបតី នាថ្ងៃទី១៨ ធ្នូនេះ...