ព័ត៌មានជាតិ
បាក់ស្រុតផ្លូវតាមមាត់ទន្លេ នៅភូមិពាម ឃុំរការកោង ធ្វើឲ្យផ្ទះ៣ខ្នង ធ្លាក់ចូលទឹក
ភ្នំពេញ៖ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ រស់នៅភូមិពាម ឃុំរការកោង ស្រុកមុខកំពូល ខេត្តកណ្ដាល បានឲ្យដឹងថា មានករណីបាក់ស្រុតផ្លូវនៅតាមមាត់ទន្លេ កាលពីម៉ោងប្រមាណជា ១០យប់ថ្ងៃទី២៥ ធ្នូ បានធ្វើឲ្យផ្ទះចំនួន៣ខ្នង (ផ្ទះតូចៗ) ចូលក្នុងទឹកទន្លេ ប៉ុន្តែមិនបានបង្កឲ្យមានមនុស្សស្លាប់ និងរបួសឡើយ។ បើតាមពលរដ្ឋដដែលគឺផ្លូវនេះ កាលពីអំឡុងឆ្នាំ២០២១ បានបាក់ស្រុតម្តងរួចមកហើយ ហើយក៏បានធ្វើការជួសជុលឡើងវិញ ប៉ុន្តែស្រាប់តែនារាត្រីថ្ងៃ២៥ ធ្នូ...