ព័ត៌មានជាតិ
សម្ដេចធិបតី បញ្ជាឲ្យបិទចោលទីតាំងបាញ់កាំភ្លើងឯកជនទាំងអស់ នៅខេត្តព្រះសីហនុ
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានចេញបទបញ្ជាឲ្យលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បិទក្លឹបបាញ់កាំភ្លើងឯកជននៅខេត្តព្រះសីហនុទាំងអស់ ព្រោះភ្ញៀវទេសចរណ៍មកលេងខេត្តនេះ មកទស្សនាកោះ និងទំបន់ទេសចរណ៍នានា មិនមែនមានរៀនបាញ់កាំភ្លើងឡើយ។ នាឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» នាថ្ងៃទី៣១ មករា សម្តេចធិបតី មានប្រសាសន៍ថា...