ព័ត៌មានអន្តរជាតិ
បាតុករមីយ៉ានម៉ា ដុតច្បាប់រដ្ឋធម្មនុញ្ញរៀបចំដោយយោធា
បរទេស៖សកម្មជនមីយ៉ានម៉ា នៅថ្ងៃព្រហស្បតិ៍នេះ បានដុតច្បាប់ចម្លងរដ្ឋធម្មនុញ្ញរៀបចំដោយយោធា ក្រោយរយៈពេលពីរខែ បន្ទាប់ពីរដ្ឋាភិបាលយោធា បានដណ្តើមអំណាច ស្របពេលដែលប្រេសិតពិសេសអង្គការសហប្រជាជាតិ ព្រមានពីហានិភ័យនៃការសម្លាប់រង្គាល ព្រោះតែការបង្ក្រាបកើនឡើង លើបាតុករប្រឆាំងរដ្ឋប្រហារ។ ប្រទេសមីយ៉ានម៉ា បានផ្ទុះការតវ៉ាប្រឆាំង ចាប់តាំងពីកងទ័ពផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុង សានស៊ូជី កាលពីថ្ងៃទី១ ខែកុម្ភៈ ដោយលើកឡើងពីការចោទប្រកាន់ដោយគ្មានភស្តុតាងថា មានការក្លែងបន្លំក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកា។ សារបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញឲ្យឃើញនូវច្បាប់ចម្លងនៃរដ្ឋធម្មនុញ្ញ ត្រូវបានដុតចោល...