ព័ត៌មានអន្តរជាតិ
បារាំង-អង់គ្លេស គ្រោងបើកកិច្ចប្រជុំស៊ីជម្រៅជុំវិញ សិទ្ធិនេសាទ ដែលកំពុងមានជម្លោះ
ប៉ារីស៖ កាសែតបារាំង Le Figaro បានរាយការណ៍នៅថ្ងៃអង្គារនេះថា ប្រទេសបារាំង និងអង់គ្លេស នឹងបើកកិច្ចប្រជុំស៊ីជម្រៅមួយនៅទីនេះនៅថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាអំពីជម្លោះរបស់ប្រទេសទាំងពីរ ជុំវិញសិទ្ធិនេសាទក្រោយ Brexit ។ កាសែតបានរាយការណ៍ថា ការិយាល័យប្រធានាធិបតីបារាំង Elysee បានប្រកាសកាលពីល្ងាចថ្ងៃចន្ទថា គ្មានទណ្ឌកម្មសងសឹកប្រឆាំងនឹងចក្រភពអង់គ្លេស នឹងចូលជាធរមានមុនថ្ងៃព្រហស្បតិ៍ នៅពេលដែលកិច្ចចរចាជាថ្មីនឹងត្រូវធ្វើឡើងនៅទីក្រុងប៉ារីស។ លោក David Frost...