ក្រសួងសុខាភិបាល បានអះអាងថា ភស្តុតាងជាច្រើនបង្ហាញថា ការប្រើប្រាស់បារីអេឡិចត្រូនិចអាចបណ្ដាលឲ្យញៀន ហើយបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ បេះដូង និងសួត រហូតដល់បាត់បង់ជីវិត។ ការប្រើប្រាស់បារីអេឡិចត្រូនិចក្នុងចំណោម កុមារ និងមនុស្សវ័យជំទង់ មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការ អភិវឌ្ឍខួរក្បាល ដែលនាំឲ្យកើតមានផលវិបាករយៈពេលវែង សម្រាប់ការអភិវឌ្ឍខួរក្បាល និងអាចនាំឱ្យប៉ះពាល់ដល់ ការចងចាំ ការសិក្សា និងបង្កជំងឺថប់អារម្មណ៍។ ព្រមជាមួយគ្នានេះ នៅក្នុងយុទ្ធនាការក្តៅធ្វើការបង្ក្រាបក្រុមក្មេងទំនើង ដោយតឹងរឹងបំផុត...
ភ្នំពេញ ៖ បេក្ខជនចូលរួមប្រកួតវោហារស័ព្ទ ក្រោមប្រធានបទ «ការលុបបំបាត់ការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផលអេចឈិ៍ធីភី ដើម្បីលើកកម្ពស់សិក្សា» នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ បានលើកឡើងថា ការលក់ និងការចែកចាយបារីអេឡិចត្រូនិក នៅតែមានយ៉ាងចំហរ នៅតាមប្រព័ន្ធបណ្ដាញសង្គម ទោះបីបារីអេឡិចត្រូនិក បង្កផលប៉ះពាល់ខ្លាំងដល់សុខភាព។ នាពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានចេញសេចក្តីណែនាំហាមឃាត់ការប្រើប្រាស់ ការលក់ និងចែកចាយ។...
ភ្នំពេញ ៖ អង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) បានស្នើសុំស្ថាប័នមានសមត្ថកិច្ច ចាត់វិធានការលើការផ្សព្វផ្សាយលក់ បារីអេឡិចត្រូនិក (Vape) តាមបណ្ដាញទំនាក់ទំនងសង្គម ដើម្បីបង្ការកុមារ និងយុវជន កុំឱ្យធ្លាក់ទៅក្នុងការញៀនផលិតផលថ្មីនេះ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ CMH នាថ្ងៃទី៥ ធ្នូ បានឱ្យដឹងថា «ខណៈដែលការផ្សព្វផ្សាយលក់បារីអេឡិចត្រូនិក ឬគេតែងស្គាល់ថាវេប (Vape) នៅតែបន្តកើតមាន តាមរយៈបណ្តាញព័ត៌មានសង្គម...
ភ្នំពេញ៖ ក្រុមសមត្ថកិច្ចមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន បានចុះបង្ក្រាបគោលដៅលក់ ឧបករណ៍បារីអេឡិចត្រូនិច ចំនួន៣គោលដៅជាបន្តបន្ទាប់ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង៩និង៤០នាទី ដោយបានឃាត់ខ្លួនអ្នកជួញដូរ ៣នាក់ ។ គោលដៅលក់ឧបករណ៍បារីអេឡិចត្រូនិច ទាំង៣នោះ ៖ គោលដៅទី១ នៅចំណុច មុខផ្លូវប៉ុស្តិទូរទស្សន៍បាយន្ត សង្កាត់និរោធ ខណ្ឌច្បារអពៅ...