ប៉ារីស៖ លោកស្រី Agnes Pannier-Runacher រដ្ឋមន្ត្រីក្រសួងថាមពលរបស់ប្រទេសបារាំង បានប្រកាសឲ្យដឹងកាលពីរសៀលថ្ងៃព្រហស្បតិ៍ថា ពលរដ្ឋប្រមាណ ១៧០.០០០គ្រួសារ រស់នៅភាគខាងលិចនៃប្រទេសបារាំង គ្មានអគ្គិសនីប្រើប្រាស់ ដោយសារការធ្លាក់ព្រិលយ៉ាងខ្លាំង ដែលបង្កឡើយងដោយព្យុះ Caetano ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោកស្រី Pannier-Runacher បានបញ្ជាក់ប្រាប់ថា កម្មករជាង១.៤០០នាក់ ត្រូវបានដាក់ពង្រាយដើម្បីជួសជុល បណ្តាញអគ្គិសនីដែលខូចខាត ។...
តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ថា នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសជប៉ុន និងបារាំង បានចាប់ផ្តើមធ្វើសមយុទ្ធយន្តហោះចម្បាំងរួមគ្នាជាលើកដំបូងដែលមិនធ្លាប់មាន ដែលនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនភាពជាដៃគូសន្តិសុខរបស់ពួកគេ ស្របពេលមានការអះអាងផ្នែកយោធាដែលកំពុងកើនឡើងរបស់ប្រទេសចិន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ។ យន្តហោះចម្បាំង F-15 ចំនួន៣គ្រឿង និងយន្តហោះ F-2 ចំនួន២គ្រឿងមកពីកងកម្លាំងស្វ័យការពារដែនអាកាសជប៉ុន ហៅកាត់ថា ASDF និងយន្តហោះចម្បាំង...
បរទេស៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron និងអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ជួបពិភាក្សាគ្នានៅក្នុងទីក្រុងប៊ែកឡាំង ដើម្បីស្វះស្វែងរកការឆ្លើយតបរួមគ្នា ចំពោះប្រទេសរុស្ស៊ី ស្របពេលមានការភ័យខ្លាចកើនឡើងថា ទីក្រុងមូស្គូអាចនឹងធ្វើការវាយប្រហារ លើអ៊ុយក្រែនឆាប់ៗនេះ។ កិច្ចពិភាក្សាគ្នានៅថ្ងៃអង្គា នៅក្នុងរដ្ឋធានីនៃប្រទេសអាល្លឺម៉ង់នេះ គឺត្រូវបានធ្វើឡើង ក្រោយមួយថ្ងៃបន្ទាប់ពី ទីក្រុងវ៉ាស៊ីនតោន បានដាក់ឲ្យកងទ័ពអាមេរិកចំនួន ៨.៥០០នាក់...
បរទេស ៖ រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Yves Le Drian នឹងប្រារព្ធធ្វើកិច្ចពិភាក្សាគ្នា ជាមួយរដ្ឋមន្ត្រីការបរទេស អាមេរិក លោក Antony Blinken នៅថ្ងៃទី០៥ ខែតុលា ខាងមុខនេះ ស្របពេលដែលប្រទេសទាំងពីរ មានគោលបំណងកសាងឡើងវិញ នូវចំណងមិត្តភាព ការទូត ក្រោយជម្លោះជុំវិញកុងត្រា នាវាមុជទឹកមួយ...
បរទេស៖ ក្រសួងការបរទេសបារាំង បាននិយាយក្នុងពេលថ្មីៗនេះថា ប្រទេសអ៊ីរ៉ង់កំពុងតែបង្កគ្រោះ ដល់ឱកាសនៃការ សម្រេចកិច្ចព្រមព្រៀងមួយ ជាមួយមហាអំណាចពិភពលោក ជុំវិញការស្តារឡើងវិញនូវ កិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ ប្រសិនបើមិនវិលមករកតុចរចា ឲ្យបានឆាប់ទេនោះ។ មន្ត្រីនាំពាក្យក្រសួងការបរទេសបារាំង លោកស្រី Agnes von der Muhll បាននិយាយប្រាប់អ្នកសារព័ត៌មាន នៅក្នុងសន្និសីទកាសែតមួយថា ប្រសិនបើអ៊ីរ៉ង់នៅតែបន្តដើរលើផ្លូវនេះនោះ វាមិនត្រឹមតែបន្តអូសបន្លាយពេលវេលា ដែលកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្ម...