ព័ត៌មានជាតិ
ក្រសួង ក្រើនរំលឹកពលរដ្ឋ បង្ការហានិភ័យ នៃការពុលអាហារ ក្នុងបុណ្យកាន់បិណ្ឌ-ភ្ជុំ
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្ដការប្រុងប្រយ័ត្នប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបង្ការហានិភ័យនៃការពុលចំណីអាហារ ឬពុលស្រា ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នឹងចាប់ផ្ដើមពីថ្ងៃទី៣០ កញ្ញា ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ ខាងមុខ។ តាមរយៈសេចក្ដីដំណឹងរបស់ក្រសួងសុខាភិបាល នាថ្ងៃទី១៩ កញ្ញា បានឲ្យដឹងថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីព្រះពុទ្ធសាសនាដ៏សំខាន់របស់ពុទ្ធសាសនិកជនខ្មែរគ្រប់ៗរូប...