ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះលិខិតមួយចំនួន ដែលបញ្ជាក់ពីស្ថាប័ន ដើម្បីស្នើសុំបញ្ជាក់ ក្នុងការធ្វើដំណើរ បំពេញការងារចាំបាច់ផ្សេងៗ គឺសមត្ថកិច្ចនៅតាមគោលដៅ មិនបន្តអនុញ្ញាត ឲ្យធ្វើដំណើរទៀតឡើយ។ ជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រសួងយុត្តិធម៌លោកគឹម សន្តិភាពបានឲ្យដឹងដែរថា រាល់ការធ្វើដំណើរ ត្រូវបានហាមឃាត់ លើកលែងតែករណីចាំបាច់បំផុត និងមានការអនុញ្ញាត ពីសមត្ថកិច្ចប្រចាំ នៅគោលដៅប៉ុណ្ណោះ៕