ព័ត៌មានអន្តរជាតិ
ហ្វាំងឡង់ គម្រាមបិទព្រំដែន ទាំងស្រុងជាមួយ នឹងរុស្សី
បរទេស៖ យោងតាមការរបស់ RT ប្រទេសហ្វាំងឡង់អាច នឹងបិទច្រកព្រំដែនជាមួយរុស្ស៊ីក្នុងពេលឆាប់ៗនេះ ដើម្បីការពារសន្តិសុខ។ សេចក្តីថ្លែងការណ៍ដែលត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស្រីMari Rantanen កាលពីថ្ងៃអង្គារបានឲ្យដឹងដោយលើកឡើងពីការព្រួយបារម្ភអំពីជនអន្តោប្រវេសន៍ខុសច្បាប់មកពីប្រទេសទីបី។ គួរឲ្យដឹងដែរថាថ្មីៗនេះ រដ្ឋាភិបាលទីក្រុង Helsinki បានរឹតបន្តឹងវិធានការព្រំដែន ដោយហាមប្រជាជនឆ្លងកាត់ដោយមធ្យោបាយធ្វើដំណើរមួយចំនួនដូចជាកង់ពីប្រទេសរុស្ស៊ី។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ លោកស្រី Rantanen បាននិយាយថា ក្រសួងមហាផ្ទៃនឹងរៀបចំសំណើសម្រាប់រដ្ឋាភិបាល ដោយកត់សម្គាល់ថាការរឹតបន្តឹងអាចចូលជាធរមានប្រសិនបើចាំបាច់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់សាធារណៈ...