ព័ត៌មានជាតិ
ផ្សាយឡើងវិញ៖ បឹងបត់រកា គួរត្រូវបានស្ដារ ដើម្បីរក្សាទឹកធ្វើស្រែ និងប្រើប្រាស់សម្រាប់ប្រយោជន៍ របស់ប្រជាពលរដ្ឋ (Video)
ភ្នំពេញ៖ បឹងបត់រកា គឺជាបឹងធម្មជាតិមួយ ដែលស្ថិតនៅក្នុងស្រុកសំរោង ខេត្តតាកែវ បាននឹងកំពុងប្រឈមការ គោករាក់ ដែលបណ្ដាលមកពី កត្តាធម្មជាតិ នៃការហូរច្រុះដី ពីផ្នែកខាងលើ នៃចរន្តខ្សែទឹក ដែលមាន ប្រភពដើមមកពី ខេត្តកំពង់ស្ពឺ ឆ្លងកាត់ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ២ ធ្លាក់ចូលមកបឹងធម្មជាតិមួយនេះ។ បឹងធម្មជាតិបត់រកានេះ មានសមត្ថភាពអាចស្ដុកទឹក ដើម្បីបំរើឱ្យប្រជាពលរដ្ឋមួយផ្នែកធំ រស់នៅក្នុងស្រុកសំរោង...