អត្ថបទ
កម្មវិធី អបអរសាទរពិធី បុណ្យចូលឆ្នាំប្រពៃណីចិន រៀបចំដោយសារព័ត៌មាន TNAOT សម្រេចបានជោគជ័យ និងលទ្ធផលផ្លែផ្កា
«កម្មវិធីផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន និងអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីចិនឆ្នាំ២០២៥» ជាសក្ខីភាពមួយក្នុងការលើកស្ទួយ និងជំរុញការផ្លាស់ប្តូរវប្បធម៌រវាងកម្ពុជា-ចិន តាមរយៈការផ្តល់ជាវេទិកាដល់សិល្បៈករ សិល្បៈការនី មានឱកាសសម្តែងរបាំ ដែលជាសម្បត្តិបេតិកភណ្ឌរបស់កម្ពុជា និងរបាំបុរាណចិន។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងពិធីបិទកម្មវិធីផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន និងអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីចិនឆ្នាំ២០២៥។ ក្នុងឱកាសដ៏ឱឡារិកនោះដែរ សារព័ត៌មានTNAOT...