ព័ត៌មានជាតិ
ក្តីសប្បាយរីករាយក្រោមម្លប់សុខសន្តិភាព ក្លាយជាមោទនភាពជាតិខ្មែរកាន់តែរឹងមាំ
មិនខុសពីបណ្តាប្រទេសនានាក្នុងពិភពលោកប៉ុន្មានទេ ពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥ នេះ ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមបំផុតនៅកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ។ ប្រជាពលរដ្ឋខ្មែរនិងភ្ញៀវបរទេសសរុបជាង ៣,៥ លាននាក់ បានដើរកម្សាន្តប្រកបដោយក្តីសប្បាយរីករាយ និងបង្ហាញស្នាមញញឹមដែលបង្កប់ដោយមោទនភាពជាតិយ៉ាងជ្រាលជ្រៅបំផុត។ នេះគឺជាសក្ខីភាពដែលសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរមានក្តីសង្ឃឹម និងបញ្ចេញស្នាមញញឹមគ្រប់ពេលវេលានិងគ្រប់ទីកន្លែងជាពិសេសពេលមានពិធីបុណ្យធំៗដូចជាព្រះរាជពិធីបុណ្យអុំទូកកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ និងពិធីបុណ្យឆ្លងឆ្នាំសកលនាពេលនេះជាដើម។ ក្រៅពីនោះ ប្រជាពលរដ្ឋខ្មែរក៏ដូចជាភ្ញៀវទេសចរអន្តរជាតិ ក៏មានពេលវេលាសប្បាយរីករាយនៅរាល់ចុងសប្តាហ៍ ឬក្នុងពិធីផ្សេងៗជាច្រើនទៀត ពីព្រោះ...