ព័ត៌មានជាតិ
រាជរដ្ឋាភិបាល ឲ្យចាត់ចែងរៀបចំ ពិធីបុណ្យមាឃបូជា នៅភ្នំព្រះរាជទ្រព្យ ស្រុកពញាឮ ខេត្តកណ្ដាល
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ចែងរៀបចំពិធីបុណ្យមាឃបូជា នៅថ្ងៃទី១៦-១៧ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខ នៅបរិវេណ ព្រះមហាសក្យមុនីចេតិយ ភ្នំរាជទ្រព្យ (ឧត្តុង្គ) ស្រុកពញាឮ ខេត្តកណ្ដាល ដោយត្រូវអនុវត្តតាមវិធានការសុខាភិបាល សំដៅបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។ យោងតាមផែនការណែនាំ របស់គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្ដរជាតិ ចេញផ្សាយនាពេលថ្មីៗនេះ បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ...